កម្ពុជាកំពុងឈានទៅរកប្រព័ន្ធគ្រប់គ្រងថវិកា ដែលមានស្តង់ដាអន្តរជាតិ ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍ

2026/04/08 10:45:37 pm        337

កម្ពុជាកំពុងឈានទៅរកប្រព័ន្ធគ្រប់គ្រងថវិកា ដែលមានស្តង់ដាអន្តរជាតិ និង​មាន​សមត្ថភាព​ឆ្លើយ​តប​ទៅ​នឹងតម្រូវការអភិវឌ្ឍ ជាតិយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅក្នុង ពិធី “ប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី៤ ឆ្នាំ២០២៦-២០៣០ ជាផ្លូវការ”នៅថ្ងៃទី៧ ខែ​មេសា ឆ្នាំ២០២៦ ថា ការអនុវត្តគម្រោង “ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​សម្រាប់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ (FMIS)” ត្រូវបានចាត់ទុកជាឆ្អឹងខ្នងដ៏ចាំបាច់ និងមិនអាចខ្វះបាន ដោយ​បាន​ក្លាយ​ជាត្រីវិស័យដ៏សំខាន់មួយ នៃ កម្មវិធីកែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​នៅ​កម្ពុជា ​ដែលមានគោលដៅជាសារវ័ន្ត ក្នុងការ «កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ​មួយ​ដែល​មាន​ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព គណនេយ្យភាព និងតម្លាភាព ដែលផ្ដោតលើលទ្ធផល ឬ​សមិទ្ធ​កម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមអាទិភាពជាតិ ផង និងតាមឧត្តមានុវត្តន៍​អន្តរជាតិ​ផង» ។

គម្រោង FMIS ជំហានទី៤ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ដែលផ្តោតលើការកសាង “ប្រព័ន្ធ​ថវិកា​ព័ត៌មានសមិទ្ធកម្ម” និងការពង្រឹងការគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល។ គម្រោង​នេះ​នឹង​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល ដោយនឹងធ្វើឱ្យកាន់តែប្រសើរឡើង នូវប្រតិបត្តិការហិរញ្ញវត្ថុ និងលើក​កម្ពស់​សមត្ថភាពអ្នកប្រើប្រាស់ប្រព័ន្ធ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា បញ្ញាសិប្ប និម្មិត (AI) និងទិន្នន័យធំ (Big Data)។ សមិទ្ធផល និងវឌ្ឍន​ភាព​សំខាន់​ៗ​នៃ​ការ​អនុវ​ត្ត​គម្រោង ​FMIS ក្នុងជំហានកន្លងមក បានកើតចេញពីការចាក់គ្រឹះដ៏រឹងមាំ តាំងពី​ការ​អនុវត្ត​នៅ​ជំហាន​ទី១ និងជំហានទី២ គួបផ្សំនឹងការខិតខំប្រឹងប្រែង ស្របតាម ការគិតគូរយ៉ាងម៉ឹងម៉ាត់ បាន​សម្រេចលទ្ធផលដ៏ធំធេងជាច្រើន ជាពិសេសល្បឿននៃការទូទាត់ចំណាយថវិកាជាមធ្យម ត្រូវ​បាន ដំណើរការរហ័សជាងមុនយ៉ាងខ្លាំង តាមរយៈការអនុវត្តនីតិវិធីចំណាយថវិកាចរន្ត តាម FMIS ទាំងស្រុង ដែលកាន់តែធានាបាននូវ តម្លភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុង​ការ​ផ្ដល់​សេវាធារណៈជូនប្រជាពលរដ្ឋកាន់តែមានគុណភាព និងឆាប់រហ័ស ។ 

សមិទ្ធផលទាំងនេះ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា​កំពុង​ឈាន​ទៅ​រក​ប្រព័ន្ធ​គ្រប់​គ្រង​ថវិកា ដែលមានស្តង់ដា អន្តរជាតិ និងមាន​សមត្ថភាព​ឆ្លើយ​តប​ទៅ​នឹង​ត​ម្រូវ​ការ​អភិវឌ្ឍ​ជាតិ​យ៉ាង​ឆាប់​រហ័ស និងទាន់ពេលវេលា។ លើសពីនេះ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ក៏​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ដ៏ត្រចះត្រចង់មួយទៀត ដែលកំពុងគាំទ្រដល់ការប្រើប្រាស់ FMIS និងការ ពង្រីក​សេវា​ឌីជីថល​នានារបស់ក្រសួងនោះគឺ បណ្តាញ “អ៊ីនត្រាណិតតេជោ ជំហានទី១” ដោយបាន​តភ្ជាប់​ទៅ ​“១៧៧ ការដ្ឋាន” នៅទូទាំងប្រទេស ។ បណ្តាញ​បាន​ក្លាយ​ជា​គ្រឹះហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​ដ៏​សំខាន់ សម្រាប់ការផ្តល់សេវាសាធាណៈ និងការតភ្ជាប់ ទិន្នន័យរដ្ឋាភិបាលដោយមានសុវត្ថិភាព និង​ប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm