នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Sharif បញ្ជាក់ថា បទឈប់បាញ់ រវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវអនុវត្តគ្រប់ទីកន្លែង

2026/04/08 10:50:12 pm        206

នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានបញ្ជាក់ថា បទឈប់បាញ់ ដែលត្រូវអនុវត្តនៅ «គ្រប់ទីកន្លែង» ត្រូវបានយល់ព្រមដោយសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តនៃភាគីទាំងអស់ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានសម្របសម្រួល ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍។

លោក Sharif បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តរបស់ពួកគេ បានយល់ព្រមលើបទឈប់បាញ់បន្ទាន់ នៅគ្រប់ទីកន្លែង រួមទាំងនៅប្រទេសលីបង់ និងកន្លែងផ្សេងទៀត ដែលចូលជាធរមានភ្លាមៗ»។

លោកបានបន្ថែមថា រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន នឹងស្វាគមន៍គណៈប្រតិភូមកពីប្រទេសទាំង២ នៅថ្ងៃសុក្រ ដើម្បីធ្វើការចរចាដែលមានគោលបំណងឈានដល់ «កិច្ចព្រមព្រៀងចុងក្រោយ»។

លោក Sharif បានសង្កត់ធ្ងន់ថា៖ «យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចពិភាក្សានៅទីក្រុងអ៊ីស្លាម៉ាបាដ នឹងទទួលបានជោគជ័យ ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព ហើយសង្ឃឹមថា នឹងបានចែករំលែកដំណឹងល្អបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។

គួរបញ្ជាក់ថា ទាំងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បានប្រកាសថា ភាគីទាំង២ បានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ ដោយវាបានកើតឡើងត្រឹមតែមួយម៉ោងប៉ុណ្ណោះ មុនពេលដែលថ្ងៃផុតកំណត់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការ «បំផ្លាញ» អ៊ីរ៉ង់ មកដល់៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm