គោព្រៃជំទង់កម្ពុជា ចេញទៅប្រកួតពាន U17 អាស៊ាន នៅឥណ្ឌូនេស៊ី

2026/04/08 11:09:10 pm        304

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមេសានេះ បានធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីចូលរួមការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៧ឆ្នាំ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។

បេសកកម្មរបស់ក្រុមគោព្រៃជំទង់ដឹកនាំដោយក្រុមការងារគ្រូ ដែលសុទ្ធសឹងជាជនជាតិខ្មែរនេះ ធ្វើឡើងក្រោយប្រមូលផ្ដុំហ្វឹកហាត់បានប្រមាណ ២សប្ដាហ៍ និងចម្រាញ់បានកីឡាករ ២៣នាក់ចុងក្រោយ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបប្រកាសកាលពីថ្មីៗ ក្នុងនោះមានកីឡាករយុវជនសាលាបាល់ទាត់ជាតិបាទី ៦រូប, វិសាខា ៩រូប, ភ្នំពេញក្រោន ៣រូប និងកងយោធពលខេមរភូមិន្ទ ២រូប ខណៈ ៣រូបទៀត ជាកីឡាករយុវជនមកពីក្លិបអង្គរថាយហ្គឺរ, សៀមរាបយូណាយធីត និង ISI ដង្កោសែនជ័យ។

គួរដឹងថា ការប្រកួតពានរង្វាន់ ASEAN U17 Boys’Championship 2026 ដែលឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះឆ្នាំនេះ មានបេក្ខភាព ១២ក្រុមចូលរួម និងបែងចែកជា ៣ពូល ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមកំពូលតារាងតាមពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ១ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ សម្រាប់ក្រុមជម្រើសជាតិ U17 កម្ពុជា ស្ថិតក្នុងពូលC ជាមួយក្រុមការពារជើងឯកអូស្ដ្រាលី, សិង្ហបុរី និងប្រ៊ុយណេ គ្រាដែលពូលA មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី និងទីម័រខាងកើត និងពូលB មានហ្វីលីពីន ថៃ ឡាវ និងមីយ៉ាន់ម៉ា៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm