អវកាសយានិកអាមេរិក និងកាណាដា ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោក ជាមួយនឹងយានទៅឋានព្រះចន្ទ Artemis II

2026/04/08 11:22:15 pm        61

ដំណើររបស់អវកាសយានិក ៤រូបទៅកាន់ផ្នែកម្ខាងទៀតដ៏ឆ្ងាយនៃឋានព្រះច័ន្ទ បានផ្តល់ឲ្យពិភពលោកនូវទិដ្ឋភាពដ៏ល្អបំផុតរបស់អាមេរិក ដោយផ្តល់នូវការធូរស្រាលខ្លះនៃក្ដីអស់សង្ឃឹម និងការមិនពេញចិត្តទូទាំងពិភពលោក ចំពោះជម្លោះដែលដឹកនាំដោយសហរដ្ឋអាមេរិក ពន្ធគយ និងស្ថាប័នសកលដែលកំពុងចុះខ្សោយ។

តាមរយៈលំហូររូបថតដែលមានគុណភាពខ្ពស់ វីដេអូ GoPro និងវីដេអូផ្សេងទៀតដែលរៀបចំយ៉ាងប្រុងប្រយ័ត្នពីអង្គការ NASA អវកាសយានិកអាមេរិក ៣នាក់ និងកាណាដាម្នាក់ បានផ្តល់ឲ្យឃើញនូវភាពជាក់ស្តែងនៃបេសកកម្ម Artemis II រយៈពេល ១០ថ្ងៃរបស់ NASA ដែលពេញទៅដោយប្រវត្តិសាស្ត្រជាលើកដំបូង។

គួរបញ្ជាក់ថា បេសកកម្មជាបន្តបន្ទាប់តម្លៃរាប់ពាន់លានដុល្លារ ក្រោមកម្មវិធី Artemis មានគោលបំណងនាំអវកាសយានិកត្រឡប់ទៅផ្ទៃឋានព្រះច័ន្ទវិញ នៅឆ្នាំ២០២៨ មុនប្រទេសចិន និងបង្កើតវត្តមានរយៈពេលវែងរបស់សហរដ្ឋអាមេរិកនៅទីនោះ ក្នុងរយៈពេល ១ទសវត្សរ៍ខាងមុខ ដោយសាងសង់មូលដ្ឋាននៅឋានព្រះច័ន្ទ សម្រាប់បេសកកម្មនាពេលអនាគត ទៅកាន់ភពអង្គារ។

ចាប់ពីនាវាទេសចរណ៍មួយ នៅប្រទេសបាហាម៉ា (Bahamas) រហូតដល់សាលារៀន នៅក្នុងប្រទេសកាណាដា អ្នកទស្សនាបានប្រមូលផ្តុំគ្នា ដើម្បីមើលការហោះហើរជាប្រវត្តិសាស្ត្រ។ នៅប្រទេសអង់គ្លេស កុមារបានពិភាក្សា អំពីបេសកកម្មនេះ នៅសាលារៀន។ បេសកកម្មនេះបានគ្របដណ្ដប់លើចរាចរណ៍ស្វែងរកនៅលើ Google សម្រាប់សប្តាហ៍ចុងក្រោយនេះ ហើយវីដេអូបេសកកម្មបានបង្កើនចំនួនអ្នកចូលមើលរាប់លានដង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm