លោកប្រធានាធិបតី វ៉្លូឌីមី ហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃអង្គារថា យោធាអ៊ុយក្រែន កំពុងចូលរួមក្នុងការពិគ្រោះយោបល់អំពីច្រកសមុទ្រហ័រមូស ដោយបន្ថែមថា ជំនាញការពារដែនសមុទ្ររបស់អ៊ុយក្រែនក៏ជាចំណាប់អារម្មណ៍នៅក្នុងអាស៊ីផងដែរ។

ទីក្រុងគីវបានបញ្ជូនអ្នកឯកទេសរាប់រយនាក់ទៅកាន់មជ្ឈិមបូព៌ា បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់ ដោយមានគោលបំណងចែករំលែកវិធីសាស្រ្តប្រតិបត្តិការក្នុងសមរភូមិរបស់ខ្លួន ក្នុងការបាញ់ទម្លាក់យានដ្រូនរបស់ អ៊ីរ៉ង់ ដែលរុស្ស៊ីបានប្រើនៅក្នុងឆ្នាំដំបូងនៃការឈ្លានពានពេញបន្ទុករបស់ខ្លួន។
លោក ហ្សេឡិនស្គី បានថ្លែងនៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោកថា៖«បុគ្គលិកយោធាអ៊ុយក្រែន កំពុងចូលរួមក្នុងការពិគ្រោះយោបល់លើប្រតិបត្តិការបន្ថែមទៀតនៃច្រកសមុទ្រហ័រមូស។ ការធ្វើនាវាចរណ៍ដោយសុវត្ថិភាព គឺជាតម្លៃសកល។ យើងដឹងវិធីសាស្ត្រនេះពីបទពិសោធរបស់យើងក្នុងការការពារសមុទ្រខ្មៅ»។
ពេញមួយសង្គ្រាមនេះ អ៊ុយក្រែនបានរារាំងការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការបិទច្រកសមុទ្រខ្មៅទាំងស្រុង ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច និងយោធារបស់ប្រទេសនេះ៕
