អាល្លឺម៉ង់អំពាវនាវឲ្យអ៊ីស្រាអែលកំណត់យុទ្ធនាការ នៅលីបង់ ត្រឹមតែ «ការការពារខ្លួន»

2026/04/09 01:32:26 am        85

ប្រទេសអាល្លឺម៉ង់ នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) នេះ បានអំពាវនាវឲ្យអ៊ីស្រាអែលកំណត់យុទ្ធនាការរបស់ខ្លួន នៅក្នុងប្រទេសលីបង់ឲ្យត្រឹមតែ «ការពារខ្លួន» ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល បានទទូចថា បទឈប់បាញ់សង្គ្រាមអ៊ីរ៉ង់មិនរាប់បញ្ចូលលីបង់នោះទេ។

អ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួន នៅភាគខាងត្បូងនៃប្រទេសលីបង់ នាថ្ងៃពុធនេះ។ ការវាយប្រហារទាំងនេះបានកើតឡើងទោះបីជាក្រុមប្រដាប់អាវុធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ មិនបានប្រកាសពីការមានប្រតិបត្តិការណាមួយ ចាប់តាំងពីម៉ោង ១ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២២:០០ ម៉ោងកសល នាថ្ងៃអង្គារ) ក៏ដោយ។ ក្រុមនេះបានទាញលីបង់ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដោយការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី២ ខែមីនា។

ជាមួយគ្នានេះ អ៊ីស្រាអែលបានបន្តបញ្ជាជម្លៀសចេញ សម្រាប់តំបន់មួយដែលមានចម្ងាយជាង ៤០គីឡូម៉ែត្រ នៅខាងក្នុងប្រទេសលីបង់ ដោយប្រាប់ថា «ការប្រយុទ្ធ នៅលីបង់ កំពុងបន្តមាន»។ បើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ NNA គ្រប់គ្រងដោយរដ្ឋរបស់លីបង់ បានឲ្យដឹងថា បញ្ជានេះបានធ្វើឡើងបន្ទាប់ពីមានការព្រមានមួយផ្សេងទៀតឲ្យជម្លៀស នៅក្នុងតំបន់ Tyre ភាគខាងត្បូង ដែលអ៊ីស្រាអែល បានវាយប្រហារនៅពេលបន្ទាប់មក។ NNA បានរាយការណ៍ពីការវាយប្រហារជាច្រើននៅទូទាំងភាគខាងត្បូង។

អ្នកនាំពាក្យក្រសួង បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានទាក់ទងជាមួយសមភាគីអ៊ីស្រាអែលរបស់លោក ហើយបាន «លើកឡើងថា អ៊ីស្រាអែលគួរតែធ្វើប្រតិបត្តិការស្របតាមសិទ្ធិការពារខ្លួនរបស់ខ្លួន» នៅក្នុងប្រទេសលីបង់។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលបានដើរតួជាអ្នកសម្របសម្រួល ក្នុងជម្លោះនេះ បាននិយាយថា បទឈប់បាញ់រយៈពេល ២សប្តាហ៍ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានអនុវត្តនៅ «គ្រប់ទីកន្លែង រួមទាំងប្រទេសលីបង់ផងដែរ»៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        281
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        280
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        272

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm