លោក Zelenskyy បញ្ជាក់ថា អ៊ុយក្រែនត្រៀម សម្រាប់បទឈប់បាញ់ជាមួយរុស្ស៊ី ក្រោយស្វាគមន៍ភាពធូរស្រាល នៅអ៊ីរ៉ង់

2026/04/09 02:27:16 am        62


ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃពុធ (ទី៨ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា លោកស្វាគមន៍ ចំពោះការឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយបន្ថែមថា ទីក្រុងគីវបានត្រៀមរួចជាស្រេច ដើម្បី «ឆ្លើយតបវិញ» ប្រសិនបើទីក្រុងមូស្គូបញ្ឈប់ការវាយប្រហារ។

តាមរយៈការបង្ហោះមួយ នៅលើវេទិកាបណ្ដាញសង្គម X លោក Zelenskyy បានលើកឡើងថា៖ «អ៊ុយក្រែនតែងតែអំពាវនាវឲ្យមានបទឈប់បាញ់ នៅក្នុងសង្គ្រាមដែលធ្វើឡើងដោយប្រទេសរុស្ស៊ី នៅទីនេះ ក្នុងទ្វីបអឺរ៉ុប ប្រឆាំងនឹងរដ្ឋ និងប្រជាជនរបស់យើង ហើយយើងគាំទ្របទឈប់បាញ់ ទាំងនៅតំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រ ដែលបើកផ្លូវឲ្យមានកិច្ចប្រឹងប្រែងផ្នែកការទូត»។

លោកបានបន្ថែមថា៖ «សម្រាប់មនុស្សគ្រប់គ្នា វាគឺច្បាស់ណាស់ថា បទឈប់បាញ់អាចបង្កើតលក្ខខណ្ឌជាមុនយ៉ាងត្រឹមត្រូវ ដើម្បីមានកិច្ចព្រមព្រៀង»។

នៅមុននេះ អ៊ុយក្រែន មិនរារែកក្នុងការសរសើរសហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី និងបានផ្គត់ផ្គង់យានដ្រូនរាប់ពាន់គ្រឿង ដែលត្រូវបានប្រើ ដើម្បីវាយប្រហារអ៊ុយក្រែន។

ទីក្រុងគីវបានអំពាវនាវម្តងហើយម្តងទៀតឲ្យទីក្រុងមូស្គូ យល់ព្រមចំពោះបទឈប់បាញ់ពេញលេញ នៅក្នុងសង្គ្រាមរយៈពេល ៤ឆ្នាំរបស់ខ្លួន ដើម្បីឲ្យភាគីទាំង២ អាចចរចាកិច្ចព្រមព្រៀងសន្តិភាព។ រុស្ស៊ីប្រាប់ថា ខ្លួនចង់បានលក្ខខណ្ឌគ្រប់ជ្រុងជ្រោយ សម្រាប់សន្តិភាពដែលត្រូវបានព្រមព្រៀងគ្នា មុនពេលខ្លួនឈប់ប្រយុទ្ធ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        49
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        79
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm