ពិធីបុណ្យសពទ្រង់ទ្រាយធំ ត្រូវបានរៀបចំឡើងកាលពីថ្ងៃអង្គារ សម្រាប់ជនរងគ្រោះដោយសារការវាយប្រហារកាលពីថ្ងៃអាទិត្យ ក្នុងរដ្ឋ Plateau ប្រទេសនីហ្សេរីយ៉ា ។
ក្រុមខ្មាន់កាំភ្លើង បានវាយប្រហារសហគមន៍សកលវិទ្យាល័យមួយកន្លែងស្ថិតក្នុងរដ្ឋភាគកណ្តាល Plateau របស់នីហ្សេរីយ៉ា កាលពីយប់ថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ២៩នាក់ និងមនុស្ស ៣០នាក់ផ្សេងទៀត បានរងរបួស ។
អ្នកស្រុកនិយាយថា ក្រុមខ្មាន់កាំភ្លើង បានធ្វើដំណើរមកដល់សហគមន៍ Gari Ya Waye ស្ថិតក្នុងស្រុក Angwan Rukuba រួចហើយបាញ់ប្រហារដោយឥតញញើតដៃលើហ្វូងមនុស្ស ។
អ្នកស្រី Julie Sanda គឺជាអគ្គនាយកទីភ្នាក់ងារបង្កើតសន្តិភាព និយាយនៅក្នុងពិធីបុណ្យសពនោះថា ពួកយើងបានមកចូលរួមពិធីបុណ្យសពនេះ ជាផ្នែកមួយនៃការកាន់ទុក្ខ និងនាំភាពជិតស្និតមកដល់ពួកគេ ។
ប្រតិបត្តិការរបស់កងកម្លាំងចម្រុះ បានចាប់ខ្លួនក្មេងប្រុស ៣នាក់ ពីសហគមន៍ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតចំពោះការសម្លាប់នេះ ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រុកខឹងសម្បារនាំគ្នាបិទច្រកចូលព្រះវិហារ ECWA Gospel ស្ថិតក្នុងស្រុក Angwan Rukuba ជាទីដែលពួកគេរៀបចំក្តារមឈូស ខណៈស្រ្តីកាន់ស្លឹកឈើដើរតាមផ្លូវ ដើម្បីបិទផ្លូវ និងទាមទារឲ្យដោះលែងយុវជនទាំង ៣រូបនោះ មុនពេលដំណើរការបញ្ចុះសាកសពជនរងគ្រោះ អាចបន្តទៅមុខបាន ៕