ការវាយប្រហាររបស់កាំជ្រួចផ្លោងនៅថ្ងៃពុធនេះ បណ្តាលឲ្យអគារមួយខ្នងរងការខូចខាតនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ក្នុងនោះកម្ទេចកម្ទីរាយប៉ាយនៅក្រៅអគារ ហើយស្នាមប្រឡាក់ឈាម ត្រូវបានមើលឃើញផងដែរ ។
ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ និយាយថា មនុស្ស ២នាក់ ត្រូវបានសម្លាប់ ក្រោយកាំជ្រួចផ្លោងវាយប្រហារត្រូវចំអគារផ្ទះប្រជាពលរដ្ឋមួយខ្នងនៅទីក្រុងបាកដាដ ។
រូបភាពវីដេអូឃ្លីបដែលត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញការផ្ទុះជាច្រើនបានអង្រួនអគារនៅទីក្រុងបាកដាដ កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីការវាយប្រហារលើរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ាក់មួយនេះ ។
នៅកន្លែងផ្សេងទៀត ស្ថិតក្នុងតំបន់ Sabaa al-Bour នៃទីក្រុង Taji កាំជ្រួចផ្លោងមិនផ្ទុះ បានធ្លាក់នៅជិតទីសក្ការៈបូជាមួយកន្លែង បង្ខំឲ្យមានការដាក់ពង្រាយក្រុមការពារស៊ីវិល និងក្រុមជំនាញគ្រឿងផ្ទុះ ទៅកាន់កន្លែងកើតហេតុ ៕