បែលហ្ស៊ិកក្លាយជាចំណុចចេញដំណើរថ្មីសម្រាប់ជនអន្តោប្រវេសន៍ទៅកាន់អង់គ្លេស

2026/04/09 03:10:26 am        31

 ក្រុមអាជ្ញាធរបែលហ្ស៊ិកនិយាយថា ក្រុមជួញដូរមនុស្សខុសច្បាប់ កំពុងប្រើប្រាស់ឆ្នេរសមុទ្ររបស់ប្រទេសបែលហ្ស៊ិក ដើម្បីដឹកជញ្ជូនជនអន្តោប្រវេសន៍ទៅកាន់ប្រទេសអង់គ្លេស ចាប់តាំងពីការគ្រប់គ្រងតឹងរ៉ឹងជាងមុន បានចាប់ផ្តើមនៅតាមតំបន់ឆ្នេរសមុទ្របារាំង ។

 លោក An Berger គឺជាអ្នកនាំពាក្យនគរបាលបែលហ្សិកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បើទោះបីជាមានចំនួនតិចតួចយ៉ាងណាក្តី ការចេញដំណើររបស់ជនអន្តោប្រវេសន៍មានចំនួន ១៧លើក ក្នុងឆ្នាំនេះ ធៀបនឹងពេលមុនចាប់តាំងពីឆ្នាំ ២០២១រហូតមក មានការចេញដំណើររបស់ជនអន្តោប្រវេសន៍ត្រឹមតែជាង ២លើកប៉ុណ្ណោះ ក្នុង ១ឆ្នាំ ។

 អង់គ្លេស និងបារាំង បានចាត់វិធានការបោសសម្អាតទូកតូចៗដែលនាំជនអន្តោប្រវេសន៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ឆ្លងកាត់ផ្លូវទឹកអង់គ្លេស ។

 ទីភ្នាក់ងារព្រំដែន Frontex របស់សហភាពអឺរ៉ុប និយាយថា ការងាកមករកតំបន់ឆ្នេរបែលហ្ស៊ិក បង្កឡើងដោយសារកត្តារួមផ្សំជាច្រើន ក្នុងនោះការពង្រឹងការល្បាតតំបន់ឆ្នេរបារាំង បានក្លាយជាកត្តាសំខាន់ជាងគេបំផុត ។

 ទីភ្នាក់ងារ Frontex និយាយថា ក្រុមជួញដូរមនុស្សខុសច្បាប់ បានប្រើប្រាស់ទូកចម្លង ដោយទូកទាំងនេះ បានចេញដំណើរពីតំបន់ឆ្នេរស្ងប់ស្ងាត់នៅក្នុងប្រទេសបែលហ្ស៊ិកជាមួយជនអន្តោប្រវេសន៍មួយក្តាប់តូច បន្ទាប់មកពួកគេបានទៅទទួលយកជនអន្តោប្រវេសន៍ផ្សេងទៀតនៅតាមតំបន់ឆ្នេរ មុនពេលធ្វើដំណើរឆ្លងកាត់ទៅកាន់ចក្រភពអង់គ្លេស ។

 ក្រុមអាជ្ញាធរនិយាយថា អន្តោប្រវេសន៍ម្នាក់ ត្រូវចំណាយប្រាក់ ២.៣០០ដុល្លារដល់ក្រុមជួញដូរមនុស្សខុសច្បាប់ ដោយគ្មានការធានាពេលឡើងជិះទូក ហើយពេលខ្លះ ពួកគេប្រឈមផងដែរនឹងការគំរាមកំហែង និងការបំពាន រួមទាំងអំពើហិង្សាផ្លូវភេទផងដែរ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm