អ៊ីស្រាអែលវាយប្រហារទូទាំងលីបង់សម្លាប់មនុស្សជាង២៥០នាក់ក្រោយបទឈប់បាញ់រវាងអ៊ីរ៉ង់-អាមេរិក

2026/04/09 05:07:46 pm        140

ការវាយប្រហាររបស់អ៊ីស្រាអែលបានប៉ះចំតំបន់ពាណិជ្ជកម្ម និងលំនៅឋានជាច្រើនកន្លែងនៅកណ្តាលទីក្រុងបេរូត ប្រទេសលីបង់ ដែលគ្មានការព្រមានជាមុន ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងមនុស្សជាង១.០០០ នាក់ផ្សេងទៀតរបួស ប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសនៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។   

ក្រសួងការពារជាតិស៊ីវិលលីបង់បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៥៤ នាក់ត្រូវបានសម្លាប់ និង ១.១៦៥ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃពុធ៨មេសាសប្ដាហ៍នេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Rakan Nassereddine បាននិយាយថា ប្រទេសលីបង់កំពុងប្រឈមនឹងការកើនឡើងដ៏គ្រោះថ្នាក់ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាង ១០០លើក នៅទូទាំងប្រទេស។

លោក Nassereddine បានប្រាប់សារព័ត៌មាន Al Jazeera ថា រថយន្តសង្គ្រោះបន្ទាន់នៅតែដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ហើយពួកលោកជំរុញឱ្យអង្គការអន្តរជាតិជួយដល់វិស័យសុខាភិបាលលីបង់។

កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារដោយមានការសម្របសម្រួលដ៏ធំបំផុតរបស់ខ្លួននៅទូទាំងប្រទេសលីបង់ចាប់តាំងពីបានចាប់ផ្តើមប្រតិបត្តិការយោធាថ្មីនៅក្នុងប្រទេសនេះកាលពីថ្ងៃទី ២ មីនា បន្ទាប់ពីការផ្ទុះសង្គ្រាមអាមេរិក- អ៊ីស្រាអែលលើអ៊ីរ៉ង់ ថ្ងៃ២៨កុម្ភៈ២០២៦ នៅពេលដែលក្រុមហេសបូឡាបើកការវាយប្រហារលើអ៊ីស្រាអែល ជាការបង្ហាញសាគ្គីភាពជាមួយអ៊ីរ៉ង់។ ការវាយប្រហារបានកំណត់គោលដៅតំបន់នានានៅទីក្រុងបេរូត ជ្រលងភ្នំ Bekaa និងភាគខាងត្បូងប្រទេសលីបង់។ចាប់តាំងពីពេលនោះមក ការទម្លាក់គ្រាប់បែក និងការឈ្លានពានថ្មើរជើងឥតឈប់ឈររបស់អ៊ីស្រាអែលលើលីបង់ បានបណ្ដាលឲ្យអ្នកស្លាប់កើនឡើងដល់ជាង១.៧០០នាក់ និងបានបង្ខំឲ្យមនុស្សជាង១,២សែននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm