ព្រះខ័នរាជ រៀបចំរចនាសម្ព័ន្ធ និងនាំចូលកីឡាការិនីខ្មែរ-បរទេសជាច្រើន ត្រៀមលីគរដូវកាល

2026/04/09 05:30:31 pm        276

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរៀបចំរចនាសម្ព័ន្ធក្រុមការងារគ្រូ និងនាំចូលកីឡាការិនីថ្មីៗជាច្រើន ទាំងខ្មែរ និងបរទេស ដើម្បីពង្រឹងក្រុមត្រៀមប្រកួតប្រជែងជម្រើសជើងឯកលីគនារី រដូវកាលថ្មី ដែលគ្រោងចាប់ផ្ដើមនាពេលខាងមុខ។

យោងតាមការជូនដំណឹងរបស់ក្លិបរយៈពេល ២ថ្ងៃកន្លងមក ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានសម្រេចតែងតាំងលោក សំ វ៉ាន់ដេត ជាគ្រូបង្គោលដើម្បីដឹកនាំក្រុមបាល់ទាត់នារី អមជាមួយអតីតកីឡាករឆ្នើម ៣រូប ជាគ្រូជំនួយ គឺមានលោក ឡាយ រស្មី, អោម ឧត្តម និង សំអឿន ពិដោរ។

សម្រាប់កីឡាការិនី ក្លិបបានត្រៀមចំនួន ២៣នាក់ សម្រាប់ការប្រកួតប្រជែងនារដូវកាលថ្មី ក្នុងនោះមានកីឡាការិនីចំណូលថ្មី ៨រូប ដែល ៤រូបជាកីឡាការិនីបរទេស រួមមានកីឡាការិនីហ្គាណា, Akaheeh Doris, កីឡាការិនីទួកគី Bilmez Gamze, កីឡាការិនីកុងហ្គោល Dikisha Bushiri Esther និងកីឡាការិនីនេប៉ាល់ Rai Preeti ។

ចំណែក ៤រូបទៀត គឺជាកីឡាការិនីខ្មែរ រួមមានកីឡាការិនី កុយ ម៉ាណូ, មាស ម៉ាលីយ៉ា, រិន ដាណេ និង ឈៀប ដាណែត ដែលរួមគ្នាជាមួយធនធានកីឡាការិនីចាស់ក្នុងក្រុម សម្រាប់ត្រៀមប្រកួតប្រជែងលីគនារីរដូវកាលថ្មី ក្រោមការដឹកនាំដោយរបស់អតីតគ្រូបង្វឹកដ៏លេចធ្លោរក្នុងលីគកំពូលកម្ពុជា គឺលោក សំ វ៉ាន់ដេត។

គួរដឹងថា ប៉ុន្មានរដូវកាលចុងក្រោយនេះ ព្រះខ័នរាជស្វាយរៀង ក្នុងនាមអតីតក្រុមជើងខ្លាំងមួយ ផ្នែកបាល់ទាត់នារី ហាក់ធ្វើពុំសូវបានល្អឡើយ ជាក់ស្ដែងកាលពីឆ្នាំ២០២៥ ពួកគេទទួលបានត្រឹមលេខ៦ ក្នុងចំណោមបេក្ខភាពលេងជើងឯកលីគនារី ៨ក្រុម ខណៈភ្នំពេញក្រោន បានគ្រងជើងឯក និងទទួលបានកៅអីលេងពានរង្វាន់អន្ដរជាតិថែមទៀត។

ដូច្នេះតាមរយៈការរុះរើ និងរៀបចំក្រុមការងារគ្រូ ក៏ដូចជានាំចូលកីឡាការិនីថ្មីៗ ទាំងខ្មែរ និងបរទេស នាពេលនេះ គេរំពឹងថា ក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង នឹងអាចសម្រេចបាននូវសមិទ្ធផលល្អប្រសើរ ជាមួយការប្រកួតប្រជែងខ្ពស់ ក្នុងលីគបាល់ទាត់នារី ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm