មេដឹកនាំបក្សប្រឆាំងកោះតៃវ៉ាន់៖ដំណើរទស្សនកិច្ចនៅចិនដីគោកដើម្បីសាបព្រោះ«គ្រាប់ពូជនៃសន្តិភាព»

2026/04/09 05:33:30 pm        136

មេដឹកនាំបក្សប្រឆាំងរបស់កោះតៃវ៉ាន់ ដែលជាអ្នកគាំទ្រទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃពុធ៨មេសាសប្ដាហ៍នេះ ថា លោកស្រីសង្ឃឹមថានឹងសាបព្រោះ«គ្រាប់ពូជនៃសន្តិភាព» ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ចិនដីគោក ពេលនេះ។

លោកស្រី Cheng Li-wun ប្រធានគណបក្ស Kuomintang (KMT) គឺជាមេដឹកនាំដំបូងគេរបស់គណបក្សនេះដែលបានទៅទស្សនកិច្ចប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកស្រីត្រូវគេរំពឹងថានឹងជួបមេដឹកនាំចិនលោក Xi Jinping។ 

លោកស្រី Cheng បាននិយាយកាលពីថ្ងៃពុធក្នុងការអត្ថាធិប្បាយ ដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់ថា រូបលោកស្រីសង្ឃឹមថាថ្ងៃនេះ ពួកលោកស្រី បានសាបព្រោះគ្រាប់ពូជនៃសន្តិភាព មិនត្រឹមតែសម្រាប់ប្រជាជនចិននៅសងខាងនៃច្រកសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងអស់។

លោកស្រីបានថ្លែងបែបនេះក្នុងអំឡុងដំណើរទស្សនកិច្ចជានិមិត្តរូបទៅកាន់ទីក្រុង Nanjing ភាគខាងកើតប្រទេសចិន ជាទីដែលលោកស្រីបានទៅទស្សនកិច្ចមហាសារៈមន្ទីរនៃមេដឹកនាំបដិវត្តន៍លោក Sun Yat-sen ដែលគេស្គាល់ថាជាបិតានៃសង្គមចិនសម័យទំនើប និងជាឥស្សរជនប្រវត្តិសាស្ត្រដែលត្រូវបានគេគោរពទាំងនៅទីក្រុងប៉េកាំង និងតៃប៉ិ។

ប្រទេសចិនបានកាត់ផ្តាច់ទំនាក់ទំនងកម្រិតខ្ពស់ជាមួយតំបន់តៃវ៉ាន់ក្នុងឆ្នាំ ២០១៦ បន្ទាប់ពីលោកស្រី Tsai Ing-wen មកពីគណបក្សប្រជាធិបតេយ្យជឿនលឿនដែលមានទំនោរទៅរកការប្រកាសឯករាជ្យ បានឈ្នះតំណែងជាមេដឹកនាំកោះនេះ និងបានបដិសេធការអះអាងសិទ្ធិររបស់ទីក្រុងប៉េកាំងចំពោះកោះនេះ។

លោកស្រីបានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកស្រីនឹងក្លាយជាដំណើរប្រវត្តិសាស្ត្រនៃសន្តិភាព៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        11
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm