រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ក្រុមការងារកំពុង​ដំណើរ​ការសាង​សង់​ផ្ទះ​បណ្តោះ​អាសន្ន​លើ​ផ្ទៃ​ដី​ទំហំ ៤០០​ហិកតា​ជូន​ពលរដ្ឋ​ភៀស​សឹក​ដែល​ត្រូវ​ទាហាន​ចូល​ឈ្លាន​ពាន​មិន​ទាន់​អាច​ទៅ​ផ្ទះ​វិ​ញ​បាន

2026/04/09 05:43:15 pm        248

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា មកទល់ពេលនេះ ក្រុម​ការ​ងារ​របស់​រាជរដ្ឋាភិបាល កំពុងដំណើរការសាងសង់ផ្ទះបណ្តោះអាសន្នលើផ្ទៃដីទំហំ ៤០០ហិកតា ជូន​ពលរដ្ឋភៀសសឹកដែលត្រូវទាហានចូលឈ្លានពាន ដាក់ទូកុងតឺន័រ និងបន្លាលួស រារាំង​មិន​ទាន​អាច​ទៅផ្ទះវិញបានឱ្យទទួលបានជម្រកបណ្ដោះអាសន្នរឹងមាំអាចស្ដារជីវភាពឡើងវិញបាន។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២៦​នេះ ​បានបញ្ជាក់ថាជូនសាធារណជន និងប្រជាពលរដ្ឋ​ដែល​រង​គ្រោះដោ​យ​សារ​យោធា​ថៃ​ហ៊ុំ​ព័ទ្ធ​ដីធ្លី​នៅតា​មព្រំ​ដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យថា ក្នុងភូមិសាស្ត្រ​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារយោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រ​យក​ដី​ធ្លី ផ្ទះសម្បែង​ដែល​មិន​អាច​ចូល​ទៅរ​ស់​នៅ​លើ​ទីតាំងដី​របស់​ខ្លួន​បាន​មាន​ដូចជា​ភូមិ​ជោគ​ជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិ​ផ្លូវ​បំបែក​ និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរ និង​យកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅ និងជីវភា​ព​របស់​បង​ប្អូន​ដែលរ​ង​ផល​ប៉ះ​ពាល់​ដោយ​សារ​យោធា​ថៃ ​ហ៊ុំព័ទ្ធផ្ទះសម្បែង ហើយបាននិង​កំពុង​រៀប​ចំ​ដី​ធ្លី​ជា​គម្រោង​រប​ស់​សមាគម​អតីត​យុទ្ធជន​​ ដើម្បីសាងសង់ផ្ទះ​សម្រាប់​ផ្តល់​ជូន​បង​ប្អូនដែ​ល​មាន​លំនៅឋា​ន​អចិន្ត្រៃយ៍​ក្នុង​តំបន់​​ហ៊ុំ​ព័ទ្ធ​បាន​រស់​នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្ត​បន្ទាយ​មានជ័យ លើផ្ទៃដីទំហំ ៤០០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ ហើយ​បច្ចុប្បន្ន ក្រុមការងារបាននិងកំពុងដំណើរការសាងសង់ផ្ទះបានមួយចំនួន និងផ្តល់ជូ​ន​សម្រាប់​បងប្អូ​ន​ភៀសសឹក ដែលមានលំនៅឋានអចិន្ត្រៃយ៍ក្នុង តំបន់ហ៊ុំព័ទ្ធចូល​ទៅ​រស់​នៅ​ជា​បណ្តោះអា​សន្ន​ ទៅតាមជំហានៗតាមរយៈនៃការចាប់ឆ្នោតយកលេខ ក្បាលដីឡូត៍។

ថ្មីៗនេះ​ក្រុមការងាររៀបចំដីឡូត៍បានរៀបចំកម្មវិធីចាប់ឆ្នោតយកផ្ទះ និងដីឡូត៍ជូនជនភៀសសឹក ដើម្បី​ចូលទៅរស់នៅបណ្តោះអាសន្ន ប៉ុន្តែ​នៅ​មាន​បង​ប្អូន​ជន​ភៀស​សឹកមួ​យចំ​នួន​ដែល​បាន​ចុះ​ឈ្មោះ ក្រោ​យជាបន្តបន្ទាប់ ហើយពុំទាន់ទទួលបានផ្ទះ និងដីឡូត៍មានការ​ព្រួយ​បារម្ភ​ខ្លាច​អត់​ទទួល​បាន​ផ្ទះ និងដីឡូត៍។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ការដោះស្រាយជូនបងប្អូនជនភៀសសឹកដែលមានដី និង​ផ្ទះ​សម្បែងដែលមិនអាចចូលទៅរស់នៅបានដោយសារយោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុង តឺន័រក្នុងភូមិសាស្ត្រភូមិខាងលើ ហើយការរៀបចំស្របតាមបែបបទ និងនីតិ​វិធី​ទៅតាម​ការ​ចុះ​ឈ្មោះរ​បស់បងប្អូនជនភៀសសឹក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        36
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        87
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm