គ្រូ Manila ថាជួបគ្នាយប់នេះ គ្មានអ្វីខុសប្លែក តែគ្រូព្រះខ័នរាជ ថាមិនដូចគ្នាឡើយ

2026/04/09 05:52:24 pm        311

ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមក្រុម Manila Digger FC របស់ហ្វីលីពីន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាវេលាម៉ោង ៧យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Kim Versales គ្រូបង្វឹកក្រុម Manila Digger បានលើកឡើងថា ជំនួបលើកនេះ គ្មានអ្វីខុសប្លែកឡើយ កាលពីជួបគ្នាក្នុងពូលឡើយ ផ្ទុយពីលោក McConkey Mattew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង មិនដូចគ្នាឡើយ ព្រោះសមាសភាពកីឡាករមានការប្រែប្រួល ដ្បិតជួបលើកមុន លោកបានទុកកីឡាករមួយចំនួនឲ្យសម្រាក។

សម្រាប់គ្រូបង្វឹកក្រុម Manila បានគូសបញ្ជាក់ថា ទោះបីក្រុមទាំងពីរ មានការនាំចូលកីឡាករថ្មីៗ ដែលអាចកែប្រែ និងផ្លាស់ប្ដូរការប្រកួតខ្លះ តែអ្វីៗស្ថិតលើការប្រកួតជាក់ស្ដែង បន្ទាប់ពីចាប់ផ្ដើម ១០ ឬ ១៥នាទី ទើបក្រុមនីមួយៗ អាចផ្លាស់ប្ដូរយុទ្ធសាស្ដ្រទៅតាមការប្រកួត។ បែបនេះក្ដីលោក និងកូនក្រុមបានត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងកៅអីវគ្គបន្ដ ។ រីឯរឿងអាកាសធាតុមិនជាបញ្ហាចោទឡើយ ព្រោះអាកាសធាតុនៅកម្ពុជា ដូចនៅហ្វីលីពីនដែរ។

ដោយឡែកលោក McConkey Mattew វិញ បានបញ្ជាក់ថា ការប្រកួតនេះ នឹងក្លាយជាជំនួបដ៏តានតឹង សម្រាប់ការតតាំងជាមួយក្រុមខ្លាំង ទាំងល្បឿន និងការផ្លាស់ប្ដូរយុទ្ធសាស្ដ្រការពារវាយបក។ លោកសង្កត់ធ្ងន់ថា ការប្រកួតនេះ ខុសប្លែកគ្នា កាលពីជួបគ្នាក្នុងពូល ព្រោះស្ថិតក្នុងបរិបទខុសគ្នា ។ អ្វីដែលសំខាន់ជួបគ្នាលើកមុន ព្រះខ័នរាជស្វាយរៀង បានទុកកីឡាករមួយចំនួនឲ្យសម្រាក តែសម្រាប់ជំនួបនារាត្រីនេះ លោកនឹងព្យាយាមលេងតាមផែនការ ដើម្បីស្វែងរកជ័យជម្នះជូនក្រុម និងអ្នកគាំទ្រ។

សូមរំឮកថា ក្រុមទាំងពីរ ធ្លាប់បានជួបគ្នាក្នុងវគ្គចែកពូលម្ដងរួចមកហើយ កាលព្រះខ័នរាជស្វាយរៀង ធ្វើម្ចាស់ផ្ទះ ដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ ។ សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះវិញ ក្រុមទាំងពីរ នឹងត្រូវជួបគ្នា ២ជើង ដោយជើងទី១ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុម Manila Digger នារាត្រីថ្ងៃព្រហស្បតិ៍នេះ មុនជំនួបជើងទី២ ត្រូវលេងនៅទឹកដីហ្វីលីពីន វិញម្ដង នាថ្ងៃទី១៦ ខែមេសា ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League 2025/26។

គិតត្រឹមថ្ងៃទី៩ ខែមេសា ត្រូវនឹងថ្ងៃប្រកួតជើងទី២ រវាងក្រុមខ្លាំងកម្ពុជា និងហ្វីលីពីននេះដែរ ជំនួបដ៏ទាក់ទាញនេះ បានលក់សំបុត្រអស់ប្រមាណជាង ១ម៉ឺនសំបុត្រហើយ ខណៈអ្នកគាំទ្រអាចបន្ដទិញបាន ដោយក្លិបព្រះខ័នរាជស្វាយរៀង បន្ដលក់តាម Online និងមានលក់ផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងតម្លៃ ៨ពាន់រៀលប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm