កីឡាករស្នូកឃ័រប៉ូឡូញ Michal Szubarczyk បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលឈ្នះការប្រកួតនៅព្រឹត្តិការណ៍ស្នូកឃ័រជើងឯកពិភពលោក តាមរយៈជ័យជំនះនៅវគ្គជម្រុះលើកីឡាការិនី Onyee Ng នៅវគ្គជម្រុះ។

វ័យត្រឹម ១៥ ឆ្នាំ ២ ខែ ២៥ ថ្ងៃ Szubarczyk បានយកឈ្នះជើងឯកស្នូកឃ័រពិភពលោកផ្នែកនារី Onyee Ng ដោយលទ្ធផល ១០-៧ ហ្វ្រេមក្នុងការប្រកួតជម្រុះជុំទីមួយ។
ជ័យជំនះនេះក្នុងវ័យនេះ Szubarczyk បានបំបែកកំណត់ត្រាចាស់ដែលធ្វើបានកាលពីឆ្នាំ ២០២២ ដោយកីឡាករវែល Liam Davies ក្នុងវ័យ ១៥ ឆ្នាំ ២៧៧ ថ្ងៃ។

Michal Szubarczyk កាលពីឆ្នាំមុនក៏បានក្លាយជាកីឡាករស្នូកឃ័រអាជីពវ័យក្មេងបំផុតផងដែរនៅក្នុងវ័យ ១៤ ឆ្នាំកាលពីខែមិថុនាឆ្នាំ ២០២៥ កន្លងទៅ។
មិនទាន់អស់ទេ Szubarczyk កំពុងប៉ុនប៉ងបំបែកកំណត់ត្រារបស់កីឡាករប៊ែលហ្ស៊ិក Luca Brecel ក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ពិភពលោកផ្លូវការផងដែរ។
Luca Brecel បានកាន់កំណត់ត្រានេះតាំងពីឆ្នាំ ២០១២ នៅពេលមានមុខក្នុងព្រឹត្តិការណ៍ផ្លូវការស្នូកឃ័រជើងឯកពិភពលោកនៅក្នុងវ័យ ១៧ ឆ្នាំ ៤៥ ថ្ងៃ៕ អត្ថបទ៖នាង សុភាវុធ

