លោក Min Aung Hlaing តែងតាំងគណៈរដ្ឋមន្ត្រីថ្មីរបស់មីយ៉ាន់ម៉ា ខណៈយោធានៅតែគ្របដណ្ដប់

2026/04/09 10:39:59 pm        83

សភាមីយ៉ាន់ម៉ា បានអនុម័តបញ្ជីឈ្មោះរដ្ឋមន្ត្រីចំនួន ៣០រូប ដើម្បីបម្រើការងារនៅក្នុងគណៈរដ្ឋមន្ត្រីរបស់ប្រមុខយោធា លោក មីន អ៊ុង ឡាំង (Min Aung Hlaing) នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមេសា ឆ្នាំ២០២៦) នេះ បន្ទាប់ពីមានការតែងតាំងរូបលោកជាប្រធានាធិបតី កាលពីសប្តាហ៍មុន ដោយយោធានៅតែកាន់តួនាទីលេចធ្លោ។

ដំណើរការនេះធ្វើឡើង បន្ទាប់ពីមាននូវជ័យជម្នះដ៏ចម្រូងចម្រាសខ្លាំងរបស់គណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USDP) ដែលគាំទ្រដោយយោធា នៅក្នុងការបោះឆ្នោត ពោលគឺជាអ្វីដែលត្រូវបានសន្មតថា នឹងជាការផ្លាស់ប្តូររបស់មីយ៉ាន់ម៉ា ទៅជាការគ្រប់គ្រងស៊ីវិល ប៉ុន្តែត្រូវបានអង្គការសហប្រជាជាតិ និងប្រទេសលោកខាងលិចជាច្រើនបដិសេធ ដោយចាត់ទុកថា គ្រាន់តែជារៀបចំក្លែងបន្លំប៉ុណ្ណោះ។

បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីដែលត្រូវបានអនុម័តនៅថ្ងៃទី៩ ខែមេសានេះ បង្ហាញពីវិធីសាស្រ្តដូចដើមរបស់លោកប្រធានាធិបតី មីន អ៊ុង ឡាំង ដោយភាគច្រើនៃអ្នកដែលត្រូវបានតែងតាំងរបស់លោក មានមន្ត្រីយោធាចូលនិវត្តន៍ និងមន្ត្រីដែលកាន់តំណែងពីរដ្ឋបាលមុន។

បណ្ដាអ្នកវិភាគ បានលើកឡើងថា ការតែងតាំងនេះបង្ហាញថា ការផ្លាស់ប្តូររចនាសម្ព័ន្ធដ៏សំខាន់ ទំនងជាមិនកើតឡើងទេ ដោយឥស្សរជនចាស់ៗជាច្រើន បានផ្លាស់ប្តូរតួនាទី ប៉ុន្តែនៅតែរក្សាឥទ្ធិពលពីមុនរបស់ពួកគេដដែល។

គួរបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាត្រូវបានរួបរឹតដោយអំពើហិង្សា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដឹកនាំដោយលោកស្រី Aung San Suu Kyi ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm