កីឡាករ​ខ្មែរ និង​ចិន ២០​រូប​ត្រៀម​អង្រួន​ព្រឹត្តិការណ៍ “​ស្ដេច​ប្រដាល់​អង្គរ​” នា​ថ្ងៃ​ទី​១០ ខែ​មេសា​

2022/04/04 05:50:12 pm        140

​ប្រដាល់៖ អ្នកលេង​គុន​ខ្មែរ និង​ឃី​ក​ប៊ុ​ក​ស៊ី​ង ១០​រូប​នឹង​ត្រូវ​តតាំង​ជាមួយ​កីឡាករ​-​កីឡា​ការិនី​ចិន ១០​រូប​នៅ​ក្នុង​ព្រឹត្តិការណ៍ “​ស្ដេច​ប្រដាល់​អង្គរ ឬ Angkor King Fight” នា​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២២ ខាងមុខនេះនៅមុខ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប​។​

​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​រៀបចំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា នឹង​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិដែល​រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ស្វែងរក​ការ​គាំទ្រ​ជា​អន្តរជាតិ សម្រាប់​កីឡា​អត្តសញ្ញាណ​ជាតិគឺ​គុន​ខ្មែរ និង​យុទ្ធ​គុន​ចម្រុះ​របស់​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២២ នេះ។​ ​ឯកឧត្ដម​បានចាត់ទុក​កម្មវិធី “​ស្ដេច​ប្រដាល់​អង្គរ​” គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ស្របពេល​កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ខេត្តសៀមរាបចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១០ ខែមេសា។ ដូច្នេះ​នេះ​គឺជា​វេទិកា​មួយដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​បណ្ដា​ប្រទេស​អាស៊ាន ដែល​នឹងចូលរួម​ប្រជុំដើម្បី​ជួយ​គាំទ្រ​ក្បាច់គុន​បុរាណ​ខ្មែរ ហើយ​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​កម្ពុជានា​ឆ្នាំ​២០២៣។​ ​តាមរយៈ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធនាការ​មួយគឺ​យុទ្ធនាការ​ផ្សព្វផ្សាយ​កីឡា​អត្តសញ្ញាណ​ជាតិ។

តាមរយៈ​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី គឺ​រាជរដ្ឋាភិបាល បាន​ជំរុញ​ការផ្សព្វផ្សាយ​នេះមិនមែន​ត្រឹមតែ​ឆ្នាំ​២០២២ ទេ គឺ​ធ្វើការ​ផ្សព្វផ្សាយ​រហូតឲ្យ​គុន​ខ្មែរល្បីល្បាញ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស។ ដូច្នេះ​នៅ​ល្ងាច​ថ្ងៃទី​១០-​មេសា សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ នឹងធ្វើ​ការប្រកាស​យុទ្ធនាការ​នេះ​ជា​ផ្លូវការក្នុង​ព្រឹត្តិការណ៍ “​ស្ដេច​ប្រដាល់​អង្គរ​” នេះ​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន។​ ​លោក មៀម រ៉ា ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្ដរជាតិ និង​ជា​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួតបាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​លើកដំបូង​នេះគឺមាន ១០​គូដែល​សម្រិតសម្រាំង​សុទ្ធតែ​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​លំដាប់​ប្រទេស​ចូលរួម​ប្រកួត។ លោក​បានចាត់ទុក​នេះគឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​កីឡាករ​កម្ពុជា ធ្វើ​ការវាស់ស្ទង់ និង​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនា​ខែឧសភា​ខាងមុខ។​ ​ទន្ទឹម​ជាមួយគ្នា​លោក Chen Yahong នាយក​ក្លិប Loonghai Fight Club នៃ​ប្រទេស​ចិន បានបង្ហាញ​នូវ​មោទនភាព​ក្រៃលែង ដែល​ក្លិប​របស់ខ្លួន បានរួម​ចំណែក​សហកា​រ​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​រឹតចំណង​មិត្តភាព និង​សាមគ្គីភាពរវាង​ប្រទេស​ទាំងពីរ ពិសេស​រួមចំណែក​គាំទ្រ​ដល់​ក្បាច់គុណ​បុរាណ​ខ្មែរ​នេះ។ លោក​រំពឹងថា ក្រោយ​ចប់​ព្រឹត្តិការណ៍​នេះ នឹងមាន​មនុស្ស​ជាច្រើនបាន​ស្គា​ល់ពី​វប្បធម៌​ក្បាច់គុន​បុរាណ​ខ្មែរ ហើយ​ធ្វើ​ឲ្យ​គុន​ខ្មែរកាន់តែ​ល្បីល្បាញ​ខ្លាំងទាំង​ក្នុងប្រទេស​ចិន និង​ពិភពលោក​ផងដែរ។​

​សូមបញ្ជាក់ថា សម្រាប់​បេក្ខភាព​កីឡាករ​-​កីឡាការិនី និង​កម្មវិធី​ប្រកួតនៃ​ព្រឹត្តិការណ៍ Angkor King Fight លើក​ទី​១ នេះរួមមាន​កីឡាករ វ៉ាន វឿន ត្រូវ​ជួប​កីឡាករ​ចិន Sei Zi Qin និង​កីឡាករ ឈុត សេរី​វ៉ាន់​ថង ត្រូវ​ជួប​កីឡាករ Su Ke Xin លើ​វិញ្ញាសា​គុន​ខ្មែរ​ដូចគ្នា។ រីឯ ៨​គូ​ផ្សេងទៀតត្រូវ​ប្រកួត​លក្ខណៈ​ឃី​ក​ប៊ុ​ក​ស៊ី​ង រួមមាន​កីឡាការិនី នៅ ស្រី​ពៅ ជួប​កីឡាការិនី Li Li Shan, កីឡា​កករ ឡុង ប៊ុន​លឿន ជួប​កីឡាករ Gao Xi Feng, កីឡាករ សុទ្ធ វាសនា ជួប​កីលាករ Yang Hua, កីឡាករ ឡៅ ចិ​ត្រា ជួប​កីឡាករ Wei Wei Yang, កីឡាករ ឡៅ ចិ​ទ្រា ជួប​កីឡាករ Luo Chao, កីឡាករ ឈឿង ឡា​វី ជួប​កីឡាករ Han Wen Bao, កីឡាករ ព្រំ សំណាង ជួប​កីឡាករ Wang Ao Gang និង​កីឡាករ ផល សោ​ភ័​ណ្ឌ ជួប​ជើង​ខ្លាំង​ចិន Wei Rui ក្នុងនាម​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm