ខែមីនា ឆ្នាំ២០២៦នេះ កម្ពុជាទទួលបានការចុះបញ្ជីតាមប្រព័ន្ធ CamDX មានទុនវិនិយោគ ២៩៤ លានដុល្លារ

2026/04/09 11:50:22 pm        220

កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី នៅក្នុងខែមីនា ឆ្នាំ២០២៦ តាមប្រព័ន្ធ CamDX រួម​បញ្ជូល​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម ការចុះបញ្ជី ពន្ធដារ ការត្រួតពិនិត្យ និងទទួល​សេច​ក្តី​ប្រកាស​ជូន​ដំណឹង​បើក​សហ​គ្រាស ​មានចំនួនជាង ១ ពាន់ក្រុមហ៊ុន/សហគ្រាស ដោយមាន ទុនវិនិយោគសរុប ២៩៤ លាន​ដុល្លារអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅ​កា​ត់ថា CamDX ជាថ្នាល បច្ចេកវិទ្យាឌីជីថលមួយ សម្រាប់​សម្រួល​ដល់​កិច្ច​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល បានបង្ហាញឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ កម្ពុជា​ទទួល​បាន​ការ​ចុះ​បញ្ជីតាម CamDX រួមមាន៖ ការចុះបញ្ជីពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារ, ការត្រួត​ពិនិត្យ និងទទួលសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស ដែលបានអនុម័ត មានចំនួនសរុប ១.០៤៩ ក្រុមហ៊ុន/សហគ្រាស បើធៀបនិងខែ កុម្ភៈ បានកើនឡើង ៦ ភាគរយ មាន​ទុន​វិនិយោគ​សរុប​ ១,២ ទ្រីលានរៀល ត្រូវប្រមាណ ២៩៤ លានដុល្លារអាមេរិក ក្នុងនោះ អាជីវ​កម្ម​ជា​ស្រ្តីមា​ន​ចំនួន​ ៣៥៥ ក្រុមហ៊ុន/សហគ្រាស។

ជុំវិញការចុះបញ្ជីតាម CamDX នេះ បើគិតពីការដាក់ឱ្យដំណើរការ រហូតមកដល់បំណាច់ខែមីនា ឆ្នាំ​២០២៦ នេះ, CamDX ទទួលចុះបញ្ជីមានចំនួនសរុបជាង ៥៦ ពាន់ក្រុមហ៊ុន/សហគ្រាស ដែល​មាន​ដើមទុនវិនិយោគប្រមាណជាង ៩២ ទ្រីលានរៀល ត្រូវ ប្រមាណជាង ២២,៥ ប៊ី​លាន​ដុល្លារ​អាមេរិក​។

ចំពោះក្រុមហ៊ុននិងសហគ្រាស ដែលទទួលបានចុះបញ្ជីច្រើនជាងគេក្នុងខែមីនានេះរួមមាន៖ សកម្ម​ភាព​សេវាភោជនីយ ដ្ឋាន និងសេវាផ្គត់ផ្គង់សេវាចល័តមានចំនួនជាង ៥ ពាន់សហគ្រាស, ការ​លក់​ដុំឯកទេសផ្សេងៗជិត ៤ ពាន់សហគ្រាស, ការលក់ដុំទំនិញ សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ជាង​ ២,៦ ពាន់សហគ្រាស, ការសាងសង់អគារជាង ២,២ ពាន់ក្រុមហ៊ុន, ការលក់រាយទំនិញ ផ្សេង​ៗ​នៅ ក្នុងហាងឯកទេសជាង ២,២ ពាន់សហគ្រាស និងអាជីវកម្មផ្សេងៗមានចំនួនជាង ៤១ ក្រុមហ៊ុន/សហគ្រាស៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        87
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm