ប៉ាគីស្ថាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បំផ្លាញកិច្ចខិតខំប្រឹងប្រែងសន្តិភាពក្នុងតំបន់

2026/04/10 12:47:23 am        52

ប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ ដោយនិយាយថា ការវាយប្រហារទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងអំពាវនាវឲ្យមានសកម្មភាពអន្តរជាតិជាបន្ទាន់ ដើម្បីបញ្ឈប់ការកើនឡើងភាពតានតឹងនេះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ត្រូវបានធ្វើឡើង ស្របពេលមានការឈប់បាញ់រយៈពេលពីរ  សប្តាហ៍ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីជម្លោះក្នុងតំបន់ជាច្រើនសប្តាហ៍។ ខណៈពេលដែលប៉ាគីស្ថាន និងអ៊ីរ៉ង់ បានលើកឡើងថា បទឈប់បាញ់នេះ គួរតែពង្រីកនៅទូទាំងតំបន់ រួមបញ្ចូល   លីបង់ផងដែរនោះ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បាននិយាយថា បទឈប់បាញ់មិនគ្របដណ្តប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទីនោះទេ ដោយការវាយប្រហារ នៅតែបន្ត ទោះបីជាមានកិច្ចព្រមព្រៀងនេះក៏ដោយ។

ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប៉ាគីស្ថានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់អ៊ីស្រាអែលដែលកំពុងបន្តប្រឆាំងនឹងប្រទេសលីបង់ ដែលបណ្តាលឲ្យ បាត់បង់ជីវិតមនុស្សស្លូតត្រង់ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយ»។

ក្រសួងបានបន្តថា សកម្មភាពរបស់អ៊ីស្រាអែល «បំផ្លាញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់» និងជា «ការរំលោភបំពានយ៉ាងច្បាស់លាស់លើច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន»។

ប៉ាគីស្ថានបានអំពាវនាវឲ្យសហគមន៍អន្តរជាតិចាត់វិធានការ «បន្ទាន់ និងជាក់ស្តែង» ដើម្បីបញ្ចប់ការវាយប្រហារនេះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm