លោកឧបនាយករដ្ឋមន្ត្រី Matteo Salvini បាននិយាយកាលពីថ្ងៃពុធថា អ៊ីតាលីនឹងមិនបញ្ជូននាវាណាមួយ ដើម្បីជួយការពារតំបន់ច្រកសមុទ្រហ័រមូសទេ បន្ទាប់ពីមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ មិនត្រូវបានអនុញ្ញាតដោយអង្គការសហប្រជាជាតិ។

លោក Salvini ដែលជារដ្ឋមន្ត្រីទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋាភិបាលអភិរក្សនិយមរបស់លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni បានប្រាប់អ្នកយកព័ត៌មានថា៖«ការបញ្ជូននេះ មិនមាននៅក្នុងរបៀបវារៈទេ។ យើងបាននិយាយរួចហើយថា យើងនឹងមិនបញ្ជូននាវាទៅទេ ប្រសិនបើពុំមានគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ»។
ការរំខានដល់ច្រកសមុទ្រហ័រមូស បាននាំឲ្យមនុស្សមួយចំនួន រួមទាំងគណបក្សសម្ព័ន្ធស្តាំនិយមជ្រុលរបស់លោក Salvini អំពាវនាវឲ្យអឺរ៉ុបពិចារណាឡើងវិញនូវការទិញថាមពលពីរុស្ស៊ី ដែលត្រូវបានកាត់ផ្តាច់ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ក្នុងឆ្នាំ ២០២២។
ទោះជាយ៉ាងណាក៏ដោយ លោក Salvini បានដកថយពីជំហរនោះ ដោយនិយាយថា វាមិនអាចទៅរួចទេ ដរាបណាសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ត៕
