លោក Trump៖ អ៊ីរ៉ង់កំពុងធ្វើការងារមិនល្អដើម្បីអនុញ្ញាតឱ្យប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz

2026/04/10 08:58:48 am        82

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា បានចោទប្រកាន់អ៊ីរ៉ង់ថា បានធ្វើការងារមិនល្អដើម្បីអនុញ្ញាតឱ្យប្រេងបានឆ្លងកាត់ច្រកសមុទ្រ Hormuz និងបានចោទពីការរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលពីរសប្តាហ៍របស់ខ្លួន។

នៅក្នុងការបង្ហោះជាច្រើននៅលើបណ្តាញសង្គមដែលបង្កឱ្យមានការព្រួយបារម្ភថ្មីចំពោះបទឈប់បាញ់ដ៏រង្គោះរង្គើ លោកTrump បានព្រមានអ៊ីរ៉ង់ប្រឆាំងនឹងការឲ្យបង់ប្រាក់សម្រាប់នាវាទាំងឡាយដែលឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ។

លោក Trump បាននិយាយនៅលើវេទិកា Truth Social របស់លោកថា «អ៊ីរ៉ង់កំពុងធ្វើការងារមិនល្អ ដែលមិនគោរពដើម្បីអនុញ្ញាតឱ្យប្រេងបានឆ្លងកាត់ច្រកសមុទ្រ Hormuz»។ «នោះពុំមែនជាកិច្ចព្រមព្រៀងដែលយើងមាននោះទេ»។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បាននិយាយថា ច្រកសមុទ្រមានប្រវែង១៦៧គីឡូម៉ែត្ររវាងឈូងសមុទ្រ និងមហាសមុទ្រឥណ្ឌា នឹងបើកឡើងវិញបន្ទាប់ពីមានបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ។ ប៉ុន្តែមានតែនាវាចំនួន១០គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ចាប់តាំងពីបទឈប់បាញ់សង្គ្រាមនៅមជ្ឈិមបូព៌ាបានចូលជាធរមាន នេះបើយោងតាមទិន្នន័យតាមដានផ្លូវសមុទ្រ។

ភាពតានតឹង បានកើនឡើងបន្ថែមទៀតបន្ទាប់ពីអ៊ីរ៉ង់បានស្នើឱ្យនាវាត្រូវបង់ប្រាក់។ លោក Trump បាននិយាយនៅក្នុងសារ Truth Social ថា «មានរបាយការណ៍ថា អ៊ីរ៉ង់កំពុងឲ្យនាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបង់ប្រាក់។ ពួកគេមិនគួរធ្វើដូច្នេះទេ ហើយប្រសិនបើពួកគេធ្វើដូច្នេះមែន វាគួរតែត្រូវបញ្ឈប់ឥឡូវនេះ» ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អង់គ្លេសនិងបារាំង កំពុងស្វែងរកការបង្កើតសម្ព័ន្ធភាព ដើម្បីស្តារការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស
2026/04/16 03:43:02 pm        3
មនុស្សយ៉ាងតិច ៧នាក់ បានស្លាប់ និង ១១នាក់ រងរបួស ក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងOdesa របស់អ៊ុយក្រែន
2026/04/16 03:41:03 pm        1
អូស្ត្រាលី និងម៉ាឡេស៊ី សន្យាពង្រឹងកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ថាមពល បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា
2026/04/16 03:38:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់រដ្ឋាភិបាលឱ្យផ្ដល់ផ្ទះបណ្ដោះអាសន្ន ដល់ជនភៀសសឹកតែម្ដង ទោះបីជាយកដីពីថៃមកវិញបានក៏ដោយ

2026/04/16 04:14:38 pm
​អ្នកជំនាញ៖ អង់គ្លេសនិងបារាំង កំពុងស្វែងរកការបង្កើតសម្ព័ន្ធភាព ដើម្បីស្តារការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស
2026/04/16 03:43:02 pm
​មនុស្សយ៉ាងតិច ៧នាក់ បានស្លាប់ និង ១១នាក់ រងរបួស ក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងOdesa របស់អ៊ុយក្រែន
2026/04/16 03:41:03 pm
​អូស្ត្រាលី និងម៉ាឡេស៊ី សន្យាពង្រឹងកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ថាមពល បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា
2026/04/16 03:38:24 pm
​រយៈពេល២ថ្ងៃភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាង៥ម៉ឺន៦ពាន់នាក់ទស្សនាប្រាសាទអង្គរ ក្នុងពិធីចូលឆ្នាំថ្មី
2026/04/16 03:26:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/15 10:10:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/15 06:08:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/15 10:15:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/16 09:12:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am