មន្ទីរពេទ្យនានាក្នុងទីក្រុងបេរូតកំពុងទប់ទល់កំណើនជនរងគ្រោះក្រោយការវាយប្រហាររបស់អ៊ីស្រាអែល

2026/04/10 11:27:26 am        31

ខណៈគ្រាប់បែកបានធ្លាក់ដូចទឹកភ្លៀងលើរដ្ឋធានីប្រទេសលីបង់ មនុស្សរាប់រយនាក់ បានប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យអាមេរិកក្នុងទីក្រុងបេរូត(AUB) ដោយមនុស្សជាច្រើនបានយំ និងមនុស្សជាច្រើនទៀតភ័យខ្លាច កុមារស្វែងរកបងប្អូនបង្កើតឬឪពុកម្តាយរបស់ពួកគេ ដោយមិនប្រាកដថាតើពួកគេស្លាប់ ឬនៅរស់។

កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើគោលដៅជាង ១០០ កន្លែងនៅទូទាំងប្រទេសក្នុងរយៈពេល១០នាទីកាលពីថ្ងៃពុធ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលមនុស្សជាច្រើនគិតថានឹងបានរួមបញ្ចូលប្រទេសលីបង់ ក៏ដោយ។

លោកវេជ្ជបណ្ឌិត Salah Zeineldine ប្រធានផ្នែកវេជ្ជសាស្ត្ររបស់មន្ទីពេទ្យ AUB បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera ថា «ក្នុងរយៈពេលតិចជាងមួយម៉ោង យើងបានទទួលអ្នករងរបួសប្រហែល ៧៦ នាក់។ តែគួរឲ្យសោកស្តាយ មនុស្ស ៦ នាក់បានបាត់បងជីវិត» ខណៈមន្ទីរពេទ្យនេះបានក្លាយជា «ចំណុចកណ្តាល» សម្រាប់ជនរងគ្រោះនៃការវាយប្រហាររបស់អ៊ីស្រាអែល។

ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងប្រទេសលីបង់កាលពីថ្ងៃពុធ ពេលនេះបានកើនឡើងដល់ ៣០៣ នាក់ ដោយមានអ្នករងរបួស ១.១៥០ នាក់ នេះបើយោងតាមតួលេខបឋមដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសលីបង់។

លោកវេជ្ជបណ្ឌិត Zeineldine បាននិយាយថា អ្នកជំងឺជាច្រើនដែលរងរបួសធ្ងន់នៅមន្ទីរពេទ្យ AUB គឺជាកុមារ ហើយកុមារធំជាងគេមានអាយុ១២ឆ្នាំ ខណៈអ្នកជំងឺពីរនាក់ដែលត្រូវទៅកាន់បន្ទប់សង្គ្រោះបន្ទាន់(ICU) គឺជាទារក ដែលម្នាក់មានអាយុពីរឬបីខែ និងម្នាក់ទៀតមានអាយុត្រឹមតែពីរឬបីសប្តាហ៍ប៉ុណ្ណោះ។

ក្រសួងសុខាភិបាលលីបង់បាននិយាយថា យ៉ាងហោចណាស់មានកុមារ ស្ត្រី និងមនុស្សចាស់១១០នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់កាលពីថ្ងៃពុធ។

អត្ថបទដែលទាក់ទង

ការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅវ៉េណេស៊ុយអេឡា ក្នុងអំឡុងពេលនៃការតវ៉ារបស់បុគ្គលិករដ្ឋ
2026/04/10 12:01:46 pm        1
អ្នកវិភាគនិយាយថា ប៉ាគីស្ថានកំពុងស្ថិតនៅក្រោមសម្ពាធ នៅមុនកិច្ចចរចាសង្គ្រាមនៅអ៊ីរ៉ង់
2026/04/10 11:59:48 am        2
ភាគហ៊ុនសកលរង្គោះរង្គើ និងប្រេងបន្តឡើងថ្លៃ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់សាកល្បងបទឈប់បាញ់អ៊ីរ៉ង់
2026/04/10 11:55:37 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នៅសល់ ៧ ប្រកួត Roberto de Zerbi ត្រូវធ្វើបែបណាដើម្បីសង្គ្រោះ Spurs គេចពីការកាត់ចេញ?

2026/04/10 01:39:02 pm
​វិស័យរដ្ឋគ្រោងដាក់ឱ្យអនុវត្តសាកល្បងកម្មវិធី «គន្លងអប់រំថ្មី» ដើម្បីពង្រឹងគុណភាពអប់រំបច្ចេកទេសនិងវិជ្ជាជីវៈ
2026/04/10 01:15:26 pm
​រដ្ឋាភិបាលកម្ពុជា និងសិង្ហបុរី ចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀង
2026/04/10 01:07:57 pm
​អភិបាលខេត្តកំពង់ស្ពឺ ៖ គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ផ្តោតលើការទប់ស្កាត់បទល្មើស ការពង្រឹងសេវាសាធារណៈ និងការកែលម្អសណ្តាប់ធ្នាប់សង្គម
2026/04/10 01:01:11 pm
​ADBព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,៥% ក្នុងឆ្នាំ២០២៦ នាំមុខដោយវិស័យ​កម្មន្តសាល
2026/04/10 12:48:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/09 01:32:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/09 04:15:14 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/09 01:25:49 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am