រាជរដ្ឋាភិបាលប្រឹងប្រែងជំរុញឱ្យសហគ្រាសបង្កើនធាតុចូលក្នុងស្រុក ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ពិភពលោក

2026/04/10 06:40:03 pm        190

ភ្នំពេញ៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែង​បើក​ក្នុង​ពិធី​ពិព័រណ៍​ផលិត​ផល​ខ្មែរ លើកទី៣ ថា ការតាំងពិព័រណ៍ផលិតផលខ្មែរ គឺជាឱកាសសំខាន់​មួយសម្រាប់​ជំរុញ​ការ​ផលិតក្នុងស្រុក បង្កើនធាតុចូលជាតិ និងបង្កើតតម្លៃបន្ថែម ដើម្បីលើកកម្ពស់​សេដ្ឋ​កិច្ច​ជាតិ ​និងជីវភាពប្រជាពលរដ្ឋ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងបើកក្នុងពិព័រណ៍ផលិតផលខ្មែរ លើក​ទី៣​ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២៦​ថា ​រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការប្រើប្រាស់ និងផលិតផលជាតិ តាមរយៈ​ការ​តាំង​ពិព័រណ៍​ផលិត​ផល​ខ្មែរ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងពង្រីកទីផ្សារនាំចេញ ហើយ​រាជ​រដ្ឋាភិបាល​ក៏​ជំរុញ​លើកទឹកចិត្តឱ្យអ្នកផលិតក្នុងស្រុក ភ្ជាប់ខ្សែច្រវ៉ាក់​ផលិត​កម្ម​ជា​មួយ​ក្រុម​ហ៊ុន​បរទេស​ ដើម្បីទទួលបានឱកាសចូលទៅកាន់ទីផ្សារអន្តរជាតិយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្ដម វង្សី វិស្សុត ថ្លែងទៀតថា ក្នុងបរិបទពាណិជ្ជកម្មពិភពលោកកាន់តែប្រកួតប្រជែង កម្ពុជា​កំពុង​បង្កើន​ការផលិត និងប្រើប្រាស់ផលិតផលជាតិ ដើម្បីពង្រឹងសមត្ថភាពសេដ្ឋកិច្ច និង​បង្កើត​ឱកាស​ថ្មី​ៗ​សម្រាប់ប្រជាពលរដ្ឋ ហើយឯកឧត្ដម​ក៏​បាន​អំពាវ​នាវ​ឱ្យ​អ្នក​ផលិតក្នុង​ស្រុក​បង្កើន​គុណ​ភាព ​និងផ្សារភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មជាមួយដៃគូអន្តរជាតិ ដើម្បីពង្រឹងស​មត្ថភាព​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ពិភពលោក។

ជាកត់សម្គាល់ ការប្រើប្រាស់ធាតុចូលក្នុងស្រុកនៅកម្ពុជា នៅមានកម្រិតមធ្យម និង​ខុស​គ្នា​តាម​វិស័យ ​ដោយវិស័យកសិកម្មមានភាគរយខ្ពស់ជាងគេ ខណៈវិស័យឧស្សាហកម្មកាត់ដេរ និង​អេឡិច​ត្រូនិកនៅតែពឹងផ្អែកលើការនាំចូលជាចម្បង។ ទោះយ៉ាងណា និន្នាការ​កំពុង​បង្ហាញ​ពី​ការ​កើន​ឡើង​បន្តិចៗ ដោយសារការជំរុញពីរាជរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែមក្នុងស្រុក៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        182
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm