អារ៉ាប៊ីសាអ៊ូឌីត និយាយថា សកម្មភាពប្រតិបត្តិការត្រូវបានផ្អាកនៅទីតាំងថាមពលជាច្រើនកន្លែង

2026/04/10 06:40:39 pm        94

សកម្មភាពប្រតិបត្តិការត្រូវបានផ្អាកនៅទីតាំងថាមពលជាច្រើនកន្លែងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយសារតែការវាយប្រហារកាលពីពេលថ្មីៗនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត ដោយដកស្រង់ប្រភពផ្លូវការពីក្រសួងថាមពល។

ការវាយប្រហារ ដែលបានកំណត់លើគោលដៅទីតាំងប្រេង ឧស្ម័ន និងអគ្គិសនី នៅទីក្រុងរីយ៉ាដ ខេត្ត Eastern និងទីក្រុងឧស្សាហកម្មYanbu បានបណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអ៊ូឌីតម្នាក់ស្លាប់ ជាបុគ្គលិកសន្តិសុខឧស្សាហកម្មរបស់ក្រុមហ៊ុនថាមពលអារ៉ាប៊ីសាអ៊ូឌីត និងមានអ្នករងរបួសចំនួនប្រាំពីរនាក់។

ប្រទេសឈូងសមុទ្រ ដែលរួមមានអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម បារ៉ែន គូវ៉ែត អូម៉ង់ និងប្រទេសកាតា បានប្រឈមនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីលម្តងហើយម្តងទៀតពីប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។

សេចក្តីរាយការណ៍បាននិយាយថា ការវាយប្រហារលើទីតាំងថាមពលរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបណ្តាលឱ្យមានការថយចុះសមត្ថភាពនៃការផលិតប្រេងរបស់ព្រះរាជាណាចក្រមួយនេះ ប្រហែល ៦០០.០០០បារ៉ែលក្នុងមួយថ្ងៃ។

មន្ត្រី បាននិយាយថា ការបន្តវាយប្រហារនាំឱ្យមានការថយចុះការផ្គត់ផ្គង់ ធ្វើឱ្យការស្តារឡើងវិញយឺត និងរួមចំណែកដល់ការប្រែប្រួលកាន់តែខ្លាំងឡើងនៅលើទីផ្សារប្រេង ព្រោះវាប៉ះពាល់ដល់សន្តិសុខនៃការផ្គត់ផ្គង់សម្រាប់ប្រទេសដែលកំពុងប្រើប្រាស់។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        18
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        5
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm