ក្រុមប្រឹក្សាធម្មនុញ្ញ អនុម័ត​ជា​ឯកច្ឆន្ទ​ថា​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភាស្របនឹងរដ្ឋធម្មនុញ្ញ

2026/04/10 06:54:15 pm        175

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានបានអនុម័តជាឯកច្ឆន្ទថា ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២៦ នា​សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ហើយព្រឹទ្ធសភា​បាន​ពិនិត្យ​ហើយ​ឱ្យ​យោបល់​ឯកភាព​ទាំងស្រុង នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី៣ ខែ​មេសា ​ឆ្នាំ២០២៦ ស្របនឹងរដ្ឋធម្មនុញ្ញ។

ការអនុម័តជាឯកច្ឆន្ទនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធម្មនុញ្ញ ក្រោម​អធិបតី​ភាព​ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះ​។ ​កិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា ស្នើសុំពិនិត្យ​ធម្មនុញ្ញ​ភាព​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នា​សម័យ​ប្រជុំ ​លើកទី៥ នីតិកាលទី៧ និងព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង នា​សម័យ​ ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

សូម​ជម្រាបថា សេចក្តីស្នើច្បាប់នេះ រៀបចំ​ឡើង​សម​ស្រប​ទៅ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ការ​អនុវត្ត​មុខ​ងារ តំណាងរបស់សមាជិកព្រឹទ្ធសភា បង្កភាពងាយ​ស្រួល​ដល់​សមាជិក​ព្រឹទ្ធ​សភា​ធ្វើ​ទំនាក់​ទំនង ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មាន និង​គោល​នយោបាយ​នានា ព្រមទាំងក្តាប់បាននូវបញ្ហាប្រឈម និងឆ្លើយតប​យ៉ាង​ឆាប់​រហ័ស​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ មិនតែប៉ុណ្ណោះ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏​បាន​ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការទទួលខុសត្រូវខ្ពស់របស់អង្គនីតិប្បញ្ញត្តិ ក្នុងការអភិវឌ្ឍក្របខ័ណ្ឌ ច្បាប់​ឱ្យ​កាន់តែប្រសើរថែមទៀត ដើម្បីធានាសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋ និងធានាឱ្យ សមាជិក​ព្រឹទ្ធសភា អនុវត្តមុខងារតំណាងប្រកបដោយប្រសិទ្ធភាពខ្ពស់។ សេចក្តីស្នើច្បាប់នេះ រៀប​ចំ​ឡើង​មាន ២មាត្រា ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមលើកដំបូងចំនួន ១១២សំឡេង នៃ​ចំនួន​សមាជិករដ្ឋសភាទាំងមូល កាលពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាសម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី៥​ នីតិកាលទី៧៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm