NOCC គាំទ្រការបង្កើតសហព័ន្ធ និងជំរុញការអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា

2026/04/10 07:30:41 pm        149

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងការគាំទ្រការបង្កើតសហព័ន្ធកីឡាជាតិ និងជំរុញការអភិវឌ្ឍវិស័យកីឡាសាំបូនៅកម្ពុជា ក្នុងនាមជាប្រភេទកីឡាដ៏មានសក្ដានុពលមួយ នាពេលបច្ចុប្បន្ន ទាំងក្នុងទ្វីបអាស៊ី និងលើពិភពលោក។

ការគាំទ្រនេះ បន្ទាប់ពីឯកឧត្តមបណ្ឌិត ថោង ខុន បានទទួលជួបសវនាការជាមួយលោក Suresh Gopi អគ្គលេខាធិការសហភាពកីឡាសាំបូអាស៊ី និងអូសេអានី(SUAO) តំណាងសហព័ន្ធកីឡាសាំបូអន្ដរជាតិ(FIAS) និងមានការចូលរួមពីគ្រូបង្វឹកអន្ដរជាតិលោក Maxim Zubachev ដើម្បីពិភាក្សាការងារលើគម្រោងរៀបចំបង្កើតសហព័ន្ធ និងអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

ជំនួបពិភាក្សានេះ បានបញ្ចប់ជាមួយលទ្ធផលជាវិជ្ជមាន ដោយប្រមុខចលនាអូឡាំពិកម្ពុជា ក៏ដូចជាមន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាសាំបូអន្ដរជាតិ សុទ្ធតែបានបង្ហាញនូវឆន្ទៈរួមគ្នា ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍវិស័យកីឡាសាំបូនៅកម្ពុជា។ ហេតុនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រំពឹងកិច្ចសហប្រតិបត្តិការផ្សេងៗ នឹងប្រព្រឹត្តទៅដោយរលូន ពិសេសដំណើរឆ្ពោះទៅបង្កើតសហព័ន្ធកីឡាសាំបូនៅកម្ពុជា។

ទន្ទឹមជាមួយគ្នា ឯកឧត្តមបណ្ឌិត ថោង ខុន ក៏ស្នើសុំការគាំទ្រ ៣ចំណុចពីសហព័ន្ធកីឡាសាំបូអន្ដរជាតិ ដើម្បីធានាដល់ការអភិវឌ្ឍ ក្រោយបង្កើតឲ្យមានសហព័ន្ធជាតិ រួមមាន៖

១. ស្នើសុំការគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងវគ្គបណ្តុបណ្តាលអាជ្ញាកណ្តាល-ចៅក្រម និងមន្ត្រីបច្ចេកទេសដើម្បីឱ្យសហព័ន្ធកីឡាសាំបូកម្ពុជាមានធនធាន និងសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់ផ្តើមអភិវឌ្ឍកីឡា សាំបូនៅកម្ពុជា។

២. ស្នើសុំការគាំទ្រដល់ការហ្វឹកហាត់កម្រិតខ្ពស់នៅក្រៅប្រទេសដើម្បីអភិវឌ្ឍគុណផលកីឡាករ-ការិនីសាំបូត្រៀម ចូលរួមការប្រកួតកីឡាសាំបូអន្តរជាតិ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី និងការប្រកួតផ្សេងៗទៀត។

៣. ស្នើសុំការឧបត្ថម្ភគាំទ្រលើសម្ភារបរិក្ខាកីឡាសាំបូសម្រាប់ក្រុមកីឡាករ-ការិនីសាំបូធ្វើការហ្វឹកហាត់ឱ្យស្របតាមស្តង់ដាបច្ចេកទេសរបស់កីឡាសាំបូអន្តរជាតិ។

ឆ្លើយតបនឹងសំណើររបស់ប្រធាន NOCC នេះ លោក Suresh Gopi បានស្វាគមន៍ ជាមួយការត្រៀមខ្លួនជាស្រេច ដើម្បីជួយគាំទ្រ និងផ្ដល់ជំនួយផ្សេងៗ ទាំងអ្នកជំនាញកម្រិតខ្ពស់ សម្ភារបច្ចេកទេសកម្រិតស្ដង់ដារ និងការបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេសជាដើម ។ យ៉ាងណាលោកក៏បានសំណូមពរឲ្យឯកឧត្តម ថោង ខុន ជួយជំរុញ និងគាំទ្រដល់ការបង្កើតសហព័ន្ធកីឡាសាំបូកម្ពុជា ឲ្យបានឆាប់រហ័ស ដើម្បីពន្លឿនដល់ការអភិវឌ្ឍគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម នាឆ្នាំក្រោយតែម្ដង៕អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm