មេដឹកនាំ​ជាច្រើន​លើ​ពិភពលោក​រួមគ្នា​ថ្កោលទោស​ និង​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី​ជុំវិញ​ការ​ស្លាប់​ជន​ស៊ីវិល​នៅ​ទីក្រុង Bucha របស់​អ៊ុយ​ក្រែ​ន

2022/04/04 12:12:46 pm        2.2 K

​អ៊ុយ​ក្រែ​ន៖ សាកសព​ជាច្រើន​នៅ​រាយប៉ាយ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​មួយ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​បា​ន​បន្សល់​ទុក​ដោយ​កងកម្លាំង​រុស្ស៊ី បាន​នាំ​ឲ្យ​មានការ​ថ្កោលទោស​ជា​អន្តរជាតិ​នៅ​ក្នុង​អឺរ៉ុប​នៅ​ថ្ងៃ​ទី​៣៩ ​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។

​ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​រក​ឃើញ​សាកសព​ចំនួន​ ៤១០​នាក់​នៅ​ក្នុង​ទីក្រុង ​និង​ទីប្រជុំជន​ជាច្រើន​ជិត​រដ្ឋធានី​គី​វ ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ដែល​អាច​ចាត់ទុកជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ដែល​ពួកគេ​ថា​ជា​ស្នាដៃ​របស់​រុស្ស៊ី​មុន​ពេល​ដក​ចេញ​។ មេដឹកនាំ​សហភាព​អឺរ៉ុប និង​អាមេរិក​បាន​ឆ្លើយតប​ទៅកាន់​ភស្តុតាង​ដ៏​រន្ធត់ នៃ​អំពើ​ឃោរឃៅ​លើ​ជន​ស៊ីវិលដោយ​កងកម្លាំង​រុស្ស៊ី​ ដែល​ត្រូវ​បាន​រាយប៉ាយ​នៅ​ទូទាំង​តំបន់​ជាយ​ក្រុង​គី​វ​ និង​ទីប្រជុំជន​ជាច្រើន​។ ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​ចោទប្រកាន់​រុស្ស៊ី​ពី​បទ​វាយប្រហារ​ដោយ​មិន​រើស​មុខ​ លើ​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​ក្នុង​ទីក្រុង Bucha និង​ទីប្រជុំជន​មួយ​ផ្សេងទៀត ដោយ​និយាយ​ថា ប្រទេស​របស់​លោក​នឹង​មិន​សម្រាក​ទេ​រហូត​យុត្តិធម៌​ត្រូវ​បាន​ផ្ដល់​ឲ្យ​ជនរងគ្រោះ​។

​ចំណែក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken បាន​ហៅ​រូបភាព​នៃ​សាកសព​ដេក​ស្លាប់​រាយប៉ាយ​ក្នុង​ទីក្រុង Bucha ថា​ជា​ការ​ធ្វើ​ឲ្យ​ឈឺចាប់ ហើយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​និយាយ​ថា ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ត្រូវតែ​ធ្វើជា​បន្ទាន់​។ ​ប្រទេស​អាល្លឺម៉ង់បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ខាង​លិច​នឹង​ព្រមព្រៀង​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀតលើ​រុស្ស៊ី​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ បន្ទាប់ពី​អ៊ុយ​ក្រែ​ន​ចោទប្រកាន់​កងកម្លាំង​រុស្ស៊ី​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជិត​រដ្ឋធានី​គី​វ ជា​ការ​ពង្រីក​ទំហំ​គំនាប​សេដ្ឋកិច្ច​លើ​រុស្ស៊ី​ដែល​មាន​ស្រាប់ដោយសារតែ​ការវាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        811
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        446
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm