Mohammed Kudus របួសភ្លៅចាស់ទំនងត្រូវការវះកាត់ ទំនងមិនអាចបង្ហាញខ្លួននៅ World Cup

2026/04/10 08:48:29 pm        141

ខ្សែបម្រើស្លាប Mohammed Kudus របស់ Tottenham Hotspur ទំនងជាត្រូវទទួលការវះកាត់របួសភ្លៅចាស់ ដែលពិបាកត្រលប់មកជាសះស្បើយ។

កីឡាករជម្រើសជាតិហ្គាណាបានអវត្តមានអស់រយៈពេលជាង ៣ ខែមកហើយបន្ទាប់ពីរងរបួសអំឡុងការប្រកួតស្មើ ១-១ ជាមួយក្រុម Sunderland កាលពីថ្ងៃទី ៤ ខែមករា។

ដំបូងឡើយ Spurs សង្ឃឹមថាអតីតខ្សែបម្រើ West Ham វ័យ ២៥ ឆ្នាំរូបនេះនឹងត្រលប់មកវិញបន្ទាប់ពីសម្រាកការប្រកួតអន្តរជាតិក្នុងខែនេះ ដើម្បីជាកម្លាំងមួយចំណែកក្នុងការជួយក្រុម ៧ ប្រកួតដែលនៅសល់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ Spurs បាននិយាយថា "Kudus បានត្រលប់មកហ្វឹកហាត់ក្រុមវិញក្នុងសប្តាហ៍មុន ប៉ុន្តែឥឡូវនេះនឹងត្រូវការការត្រួតពិនិត្យពីអ្នកឯកទេសបន្ថែមទៀត ហើយអាចមានលទ្ធភាពធ្វើការវះកាត់។

ក្រុមរបស់លោក Roberto de Zerbi ស្ថិតនៅលេខ ១៧ ក្នុងតារាង Premier League ដែលមានមួយពិន្ទុពីលើតំបន់កាត់ចោល។

Kudus ដែលផ្ទេរមកកាន់ Spurs តម្លៃ ៥៥ លានផោនពីក្លឹប West Ham កាលពីរដូវក្តៅមុន ប្រឈមមុខនឹងការប្រជែងនឹងពេលវេលា ហើយក៏មានសង្ឃឹមតិចតួចណាស់ក្នុងការបង្ហាញខ្លួននៅ World Cup ជាមួយក្រុមជម្រើសជាតិហ្កាណា។

ហ្កាណានឹងត្រូវបើកយុទ្ធនាការ World Cup របស់ពួកគេទល់នឹងប៉ាណាម៉ានៅថ្ងៃទី ១៨ ខែមិថុនា មុនពេលប៉ះអង់គ្លេសនៅថ្ងៃទី ២៣ ខែមិថុនា និងចុងក្រោយជួបក្រូអាស៊ីនៅថ្ងៃទី ២៧ ខែមិថុនា៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        109
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm