ក្រសួងការងារ ស្នើដល់ម្ចាស់ការ​ដ្ឋានសំណង់​ឱ្យ​ជួយ​ជំរុញបងប្អូនអតីតពលករ​ដែលមកពីថៃ​មកចុះ​ឈ្មោះ​ធ្វើ​តេស្ដទទួលស្គាល់​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ

2026/04/10 08:57:20 pm        235

ក្រសួង​ការ​ងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ បាន​ស្នើសុំកិច្ច​សហការ​ពីម្ចាស់​ការដ្ឋាន​សំណង់​នៅទូទាំង​ប្រទេ​សឱ្យជួយជំរុញ​បងប្អូនអតីតពល​ករខ្មែរដែល​ត្រឡប់​មកពីថៃ មកចុះឈ្មោះ​ធ្វើតេស្ដតាម​រយៈកម្មវិធី​វាយតម្លៃ​ទទួល​ស្គាល់ជំនាញពីមុន(RPL) ដើម្បីបង្កើន​ឱកាស​ការ​ងារ និងលើកកម្ពស់ប្រាក់ចំណូល។

លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដា​លវិជ្ជា​ជីវៈបាន​ថ្លែង​នៅ​ថ្ងៃទី៩ ខែ​មេសា​នេះ បាន​ស្នើ​សុំកិច្ចស​ហការពីម្ចាស់​ការដ្ឋាន​សំណង់​នានា​នៅ​ទូទាំង​ប្រទេស​ឱ្យចូល​រួម ក្នុងការជំរុញ​បងប្អូន​អតីត​ពល​ករ​ខ្មែរ​ដែលបាន​ត្រឡប់​មកពីថៃ ប្រញាប់មក​ចុះ​ឈ្មោះ​ធ្វើ​តេស្ដជំនាញក្នុងកម្មវិធី RPL ដោយឥតគិតថ្លៃ ដើម្បី​ទទួល​បានវិញ្ញាប​នបត្របញ្ជាក់​សមត្ថ​ភាព​ជំនាញ​ពីក្រ​សួ​ង។

ការធ្វើតេស្ដនេះ ពួកគាត់នឹង​ទទួលបាន​អត្ថប្រយោជ​ន៍​បន្ថែម​ទៀត គឺទទួលបានវិញ្ញា​បនបត្រទទួល​ស្គាល់​ជំនាញ​មួយ ដែលចេញ​បញ្ជាក់ពី​ការទទួល​ស្គាល់​សមត្ថ​ភាព និង​ជំនាញ ដើម្បីបំប្លែង​បទពិសោធ​ធ្វើការពី​ក្រៅ​ប្រទេស​ឱ្យទៅជា​វិញ្ញាបន​បត្រ​កម្រិត​ថ្នាក់​ជាតិ​ជាផ្លូវ​ការ ដែល​ជាឱកាស​ងាយ​ស្រួល​រកការ​ងារ​ធ្វើ ប្រា​ក់​ខែ​សម​រម្យ និង​មានឱកាស​ឡើង​តំណែង​តួនាទី​ផង​ដែរ។ នេះបើ​តាមការបញ្ជាក់ពីលោក ស៊ុន មេសា។

អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា៖«យើងស្នើសុំកិច្ចស​ហការ​ពី​ម្ចាស់​ការដ្ឋាន​ទាំងអស់ គឺសូមជួយ​លើកទឹក​ចិត្តដល់​បុគ្គ​លិក និងកម្ម​កររបស់​ខ្លួនដែល​មាន​ជំនាញ​ជាក់​លាក់ និង​មាន​បទពិសោធន៍ផ្នែកការងារដែលខ្លួនកំពុងធ្វើ មកចុះ​ឈ្មោះ​ធ្វើតេស្ត​នៅតាមមជ្ឈម​ណ្ឌល​វាយត​ម្លៃស​មត្ថ​ភាព​របស់​យើ​ងដែល​បាន​បង្ហាញ​ក​ន្លងមក។ សូមចូលរួ​មទាំ​ងអស់​គ្នា ដើម្បីជួយដ​ល់បងប្អូនអតី​តពលក​រខ្មែររប​ស់​យើង ក៏ដូចជាជួយសង្គម​ជាតិ​យើង​ផងដែរ»។

សម្រាប់ទំនាក់ទំនងតាមរយៈលេខទូរសព្ទ ១២៩៧ ឬទី​តាំង​ដែលអាច​ចុះឈ្មោះ​មាន​ចំនួន៩ កន្លែង​រួម​មាន៖ ១-វិទ្យា​ស្ថាន​ជាតិ​ពហុបច្ចេ​កទេ​ស​កម្ពុជា (NPIC), ២-វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), ៣-វិទ្យាស្ថានពហុប​ច្ចេកទេស​ព្រះកុសុមៈ (PPI), ៤-វិទ្យា​ស្ថាន​បច្ចេកទេ​សឧស្សាហកម្ម (ITI), ៥-វិទ្យា​ស្ថាន​ជាតិ​ពហុ​ប​ច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប, ៦-វិទ្យា​ស្ថាន​ពហុបច្ចេកទេ​សភូមិភាគ​តេជោសែនស្វាយរៀង (RPITSSR) នៅខេត្តស្វាយរៀង, ៧-វិទ្យាស្ថាន​បច្ចេក​វិទ្យា​បាត់​ដំបង (BIT) នៅខេត្តបាត់ដំបង, ៨-វិទ្យាស្ថាន​ពហុ​បច្ចេ​​កទេស​ខេត្តបន្ទាយមានជ័យ (PIBMC) ខេត្ត​បន្ទាយ​មាន​ជ័យ​, និង ៩-វិទ្យាស្ថាន​ពហុប​ច្ចេ​ក​ទេសភូមិភាគ​តេ​ជោ​​សែន​តាកែវ (RPITST) ខេត្ត​តា​កែវ​។

ដោយមាន​មុខជំនាញ​ចំនួន ៨មុខ​ជំនាញ នៅក្នុង​វិស័យ​សំ​ណង់ ដែលពួកគាត់អាចយកទៅប្រើប្រាស់ ដើម្បី​ទទួល​បាន​ឱកាស​ការងារល្អ និង​ប្រាក់ចំណូលខ្ពស់ជាងមុន។ ជំ​នាញ​ទាំង ៨នោះរួមមាន ការងារកំបោរ (រៀប​ឥដ្ឋ​និង​បូក​)​, ការងារការ៉ូ, ការដំឡើងពុម្ព, ការដំ​ឡើង​បណ្តាញ​បំពង់​ទឹក, ការដំ​ឡើ​ងបណ្តាញ​អគ្គិសនី​ក្នុង​អគារ, ការ​ងារ​រន្ទា, ការ​ដំឡើងសរសៃដែក និងការផ្សារអគ្គិសនី៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        12
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm