គណៈគ្រប់គ្រងនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី រៀបចំសង្ក្រាន្ត បំផុសស្មារតីបុគ្គលិក សិស្សនិស្សិត លេងល្បែងប្រជាប្រិយ ដើម្បីថែរក្សាប្រពៃណីជាតិ

2026/04/10 09:07:28 pm        201

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៥នេះ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី គណៈគ្រប់គ្រងបុគ្គលិក លោកគ្រូ-អ្នកគ្រូ សាស្ដ្រាចារ្យ សិស្សនិស្សិត ដឹកនាំដោយឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានរៀបចំពិធីសូត្រមន្តលើករាសី សុំសេចក្តីសុខ និងរៀបចំសង្ក្រាន្ត បំផុសស្មារតីឱ្យសិស្សនិស្សិតចេះលេងល្បែងប្រជាប្រិយ ដើម្បីថែរក្សាប្រពៃណីជាតិ ។

នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មីឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានលើកឡើងថា គោលបំណងនៃ ការរៀបចំសង្ក្រាន្តនេះឡើង ដើម្បីអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជា ចូលរួមអភិរក្សវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរ ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកតរៀងទៅ ។ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានបន្តទៀតថា វិទ្យាស្ថានខ្មែរជំនាន់ថ្មីរៀបចំសង្ក្រាន្តនេះ ដើម្បីបំផុសស្មារតីឱ្យយុវជនជំនាន់ក្រោយនេះ ចេះលេងល្បែងប្រជាប្រិយ ចេះអភិរក្សវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរយើងឱ្យនៅគង់វង្សតរៀងទៅ។

ចំណែកនិស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ២រូប បានលើកឡើងថា ការរៀបចំឱ្យមានសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយនេះ គឺដើម្បីបង្ករបរិកាសឱ្យមានភាពសប្បាយរីករាយឱ្យសិស្សានុសិស្សបានស្គាល់ ចេះមានទំនាក់ទំនងល្អ សាមគ្គីគ្នាល្អ ក៏ដូចជាចូលរួមអភិរក្សវប្បធម៌ប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើង ដូចជា លេងល្បែងទាញព្រ័ត្រ ដណ្តើមស្លឹកឈើ វាយក្អម ចោលឈូង លាក់កន្លែង រួមនឹងល្បែងប្រជាប្រិយផ្សេងៗទៀត ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ វិទ្យាស្ថានខ្មែរជំនាន់ថ្មី គណៈគ្រប់គ្រង បុគ្គលិក រួមទាំងលោកគ្រូ-អ្នកគ្រូ សាស្ដ្រាចារ្យ សិស្សនិស្សិត តែងតែជួបជុំគ្នា និមន្ដព្រះសង្ឃ បង្សុកូល ដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួរស្ដី នៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនប្រជាពលរដ្ឋ នាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        240
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm