ប្រភព៖ អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យនាវាមិនលើសពី ១៥គ្រឿង ក្នុងមួយថ្ងៃ ឆ្លងកាត់ច្រកសមុទ្រហ័រមូស

2026/04/10 10:15:13 pm        133

ប្រភពព័ត៌មានសំខាន់របស់អ៊ីរ៉ង់ បានប្រាប់សារព័ត៌មាន TASS មុនពេលកិច្ចចរចានៅទីក្រុងអ៊ីស្លាម៉ាបាដថា ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យនាវាមិនលើសពី ១៥គ្រឿង ក្នុងមួយថ្ងៃ ឆ្លងកាត់ច្រកសមុទ្រហ័រមូស។

ប្រភពនោះ បានបញ្ជាក់ថា៖«ក្រោមបទឈប់បាញ់បច្ចុប្បន្ន នាវាតិចជាង ១៥គ្រឿង ក្នុងមួយថ្ងៃ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ការសម្រេចនេះ គឺអាស្រ័យលើការយល់ព្រមរបស់អ៊ីរ៉ង់ និងការអនុវត្តកិច្ចព្រមព្រៀងជាក់លាក់មួយយ៉ាងហ្មត់ចត់។ ក្របខណ្ឌបទប្បញ្ញត្តិថ្មីនេះ ដែលដំណើរការក្រោមការត្រួតពិនិត្យរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង (IRGC) ត្រូវបានទំនាក់ទំនងជាផ្លូវការទៅកាន់ភាគីក្នុងតំបន់ ហើយនឹងមិនមានការវិលត្រឡប់ទៅរកស្ថានភាពមុនសង្គ្រាមវិញទេ»។ 

យោងតាមប្រភព លើសពីនេះ ការដោះលែងទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ គឺជាការធានាប្រតិបត្តិដ៏សំខាន់ ដែលត្រូវតែសម្រេចបានក្នុងរយៈពេលពីរសប្តាហ៍នេះ»។

អ៊ីរ៉ង់ក៏ទទូចផងដែរថា ការបញ្ចប់សង្គ្រាម ត្រូវតែត្រូវបានធ្វើឲ្យជាផ្លូវការ នៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រភពបានសង្កត់ធ្ងន់ថា៖«ប្រសិនបើការបញ្ចប់សង្គ្រាម មិនត្រូវបានបញ្ចូលទៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខUN ដោយផ្អែកលើលក្ខខណ្ឌដែលបានកំណត់របស់យើងទេ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក និងរបបជ្វីហ្វ ដូចដែលយើងបានធ្វើក្នុងរយៈពេល ៤០ថ្ងៃ កន្លងមកនេះ និងបង្កើនកាន់តែខ្លាំងឡើង»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        216
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        257
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        236

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm