អាជ្ញាធរពាក់ព័ន្ធ​ប្តេជ្ញា​ចូលរួមទប់ស្កាត់​ការនាំចូល​សត្វ​ខុស​ច្បាប់​នៅ​តាមព្រំដែន

2022/04/04 06:51:02 pm        672

សំណើរ​សុំ​អន្តរាគមន៍ពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជួយទប់ស្កាត់ការលួចនាំចូលសត្វរស់ និង​ផលិតផល​ធ្វើ​ពីសាច់​សត្វ​នៅ​តាម​ព្រំដែន ទៅកាន់ខេត្តចំនួន ៤ ត្រូវបានអាជ្ញារគាំទ្រ​ពេញទំហឹង ក្នុងការជួយទប់ស្កាត់ និង​រឹត​បន្តឹង​នៅ​តាម​បណ្តា​ច្រក​ព្រំដែន​ឲ្យ​បាន​ជា​អតិបរមា។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី៤ ខែ មេសា ឆ្នាំ២០២២នេះថា ពាក់ព័ន្ធករណីស្នើដល់អាជ្ញាធរជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វរស់ និងផលិតផល​មាន​ដើម​កំណើត​ពីសត្វ និង​សាច់បង្កក សមាគមបានដាក់ទៅកាន់ខេត្តចំនួន៤ មានខេត្តព្រៃវែង ត្បូងឃ្មុំ, តាកែវ និងខេត្តស្វាយរៀង ដើម្បីស្នើរសុំអន្តរាគមន៍ និងជួយទប់ស្កាត់ នៃការនាំចូលដោយខុសច្បាប់នេះ។

លោក ស្រ៊ុន ពៅ បន្តថា ជុំវិញករណីដាក់សំណើរជួយអន្តរាគមន៍នេះ ត្រូវបានអាជ្ញាធរ ពិសេសមន្រ្តីពាក់ព័ន្ធ បានគាំទ្រពេញទំហឹងក្នុងការស្វែងរក និងជួយទប់ស្កាត់ រឹតបន្តឹងថែមទៀត។ តាមរយៈ​នៃ​ការ​ប្តេជ្ញា​ជួយ​ទប់​ស្កាត់​របស់​អាជ្ញាធរ​នេះ ធ្វើឲ្យលោកក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ ក៏ដូចជាសមាគម មានភាពកក់ក្តៅ និងជឿជាក់​ចំពោះ​វិធានការណ៍​របស់​អាជ្ញាធរ មន្រ្តីពាក់ព័ន្ធ ក្នុងការចូលរួមសកម្មភាពនេះ ប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២កន្លងមកនេះ សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បាន​ដាក់​សំណើរ​ចំនួន​ពីរ​ច្បាប់​ទៅកាន់សាលាខេត្តតាកែវ និងមួយច្បាប់ទៀតទៅសាខាគយ និងរដ្ឋាករខេត្តតាកែវ និងបាន​បន្ត​ការ​ដាក់​សំណើរ​នេះ​នៅខេត្តស្វាយរៀង, ព្រៃវែង និងខេត្តត្បូងឃ្មុំ។

ទាក់ទងការដាក់សំណើរនេះ, លោក ថៃ លី ប្រធានការិយាល័យបសុសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ថ្លែងឲ្យដឹងថា ចំពោះសំណើររបស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជានេះ មន្ទីរទទួលយកមកពិនិត្យរួចហើយ និង​បាន​បញ្ជូន​ទៅ​សាលាខេត្ត ដែលកិច្ចការនេះ សាលាខេត្តនឹងគ្រោងបើកការប្រជុំក្នុងពេលឆាប់ៗ។

ចំណែកនៅខេត្តស្វាយរៀងវិញ មន្រ្តីរដ្ឋបាលសាលាខេត្ត បានឲ្យដឹងថា ចំពោះសំណើររបស់សមាគមនេះ សាលាខេត្ត​បាន​ទទួល​យក​សំណើរនេះរួចហើយ បច្ចុប្បន្នកំពុងរង់ចាំថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច ក្នុងការបន្ត​ចុះ​អន្តរាគមន៍​ចំពោះ​បញ្ហា​ទាំង​នេះ៕​ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        87
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm