ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាសម្រេចបានប្រមាណ ១៧ពាន់លានដុល្លារក្នុងត្រីមាសទី១

2026/04/10 11:12:15 pm        300

ភ្នំពេញ៖ ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានផ្សាយនៅថ្ងៃទី ១០ ខែ​មេសា ឆ្នាំ ២០២៦ បង្ហាញថា ការដោះដូរទំនិញរវាងកម្ពុជា ជាមួយ​ដៃគូ​ពាណិជ្ជ​កម្ម​អន្តរជាតិ​សំខាន់​ៗ​សម្រេចក្នុងទំហំទឹកប្រាក់ជាង ១៦,៩៣ ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី១ ឆ្នាំ​២០២៦ ​កើនឡើង ១៧,២% ប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២៥ មានទឹកប្រាក់ ១៤,៤ ពាន់​លាន​ដុល្លារអាម៉េរិក។

ទិន្នន័យដដែល បញ្ជាក់ទៀតថា ក្នុងនោះ កម្ពុជានាំចេញទំនិញមានតម្លៃជាប្រាក់ជាង ៨,០៩ ពាន់​លានដុល្លារអាម៉េរិក កើនឡើង ១៧,៧% ខណៈ​កម្ពុជា​នាំ​ចូល​ទំនិញ​មក​វិញ​មាន​តម្លៃ​ជា​ប្រាក់​ជាង ​៨,៨៣ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦,៧%។

ក្នុងត្រីមាសទី១នេះ សហរដ្ឋអាម៉េរិកគឺជាទីផ្សារឈានមុខគេសម្រាប់កម្ពុជា ដែលបាន​ស្រូប​យក​ផលិត​ផល​ពីកម្ពុជាមានតម្លៃជាប្រាក់ ៣,៣៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣៨,៤% ខណៈ​កម្ពុជានាំចូលពីអាម៉េរិកមកវិញក្នុងទំហំទឹកប្រាក់ជាង ១២៦លានដុល្លារអាម៉េរិក កើនឡើង ៦៧,៩%។

ដោយឡែក ប្រទេសវៀតណាមគឺជាទីផ្សារឈានមុខគេលំដាប់ទី២ ដែលបាន​នាំចូ​លទំ​និញ​ពី​កម្ពុជា​ក្នុងទំហំប្រាក់ជាង ១,២៤ពាន់លានដុល្លារអាម៉េរិក (-១,៨%) ខណៈ ប្រទេស​ចិន​គឺ​ជា​ទីផ្សារ​ឈាន​មុខគេលំដាប់ទី៣ របស់កម្ពុជា ដែលបាននាំចូលទំនិញពីកម្ពុជាមានតម្លៃជាប្រាក់ជាង ៤៥៩​លានដុល្លារអាម៉េរិក (កើន ៣២%) នៃការនាំចេញសរុប។

ទីផ្សារសំខាន់ៗរបស់កម្ពុជាមួយចំនួនទៀត រួមមាន ជប៉ុន,សិង្ហបុរី, ម៉ាឡេស៊ី, អេស្ប៉ាញ, ឥណ្ឌូនេស៊ី,​ កាណាដា, កូរ៉េខាងត្បូង, និងប្រទេស៩ផ្សេងទៀត គឺសុទ្ធសឹងបង្ហាញ​ពី​អត្រា​កំណើន​ជា​វិជ្ជមាន​៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm