សាកសព​មនុស្ស​រាប់​រយ​នាក់​រាយប៉ាយ​តាម​ដង​ផ្លូវ ទាំង​ដៃ​ជាប់​ចំណង ស្នាម​គ្រាប់កាំភ្លើង​ និង​ស្នាម​ធ្វើ​ទារុណ​កម្ម​នៅ​ទីក្រុង Bucha របស់​អ៊ុយ​ក្រែ​ន

2022/04/04 07:15:04 pm        5.6 K

​អ៊ុយក្រែន៖ សាកសព​នៅ​រាយប៉ាយ​ដោយ​ខ្លះ​ដៃ​ជាប់​ចំណង​ព័ទ្ធ​ទៅ​ក្រោយ ខ្លះ​មាន​ស្នាម​គ្រាប់​កាំ​ភ្លើង និង​ខ្លះ​ទៀត​មាន​បន្សល់​ស្នាម​ការ​ធ្វើ​ទារុណ​កម្មនៅ​ក្នុង​ទីក្រុង​មួយ​ជាយ​រដ្ឋធានី​គី​វ បន្ទាប់ពី​ទាហាន​រុស្ស៊ី​ដក​ចេញពី​តំបន់​នេះ។​

​ក្រុម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​ការ​ចាក​ចេញ​របស់​កងកម្លាំងរុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ជា​ការ​ប្រព្រឹត្តឧក្រិដ្ឋកម្ម​សង្គ្រាម និង​បន្សល់ទុក​នៅ​សោកនាដកម្ម​ដូចជា​ភាពយន្ត​រន្ធត់​ក្រៅ​ឆាក​។ ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា សាកសព​ជន​ស៊ីវិល​ចំនួន ៤១០​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​របស់​រដ្ឋ​ធានី​គី​វ ដែល​ត្រូវ​បាន​ដណ្ដើមយក​មក​វិញ​​ពី​ទាហាន​រុស្ស៊ី​នៅ​ពេល​ថ្មីៗ​នេះ​។ ប្រជា​ពលរដ្ឋ​ក្នុង​ទីក្រុង ​Bucha ​របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ​បាន​ចោទប្រកាន់​កងទ័ព​រុស្ស៊ី​ថា ​បាន​បាញ់​សម្លាប់​ជន​ស៊ីវិល​ដោយ​គ្មាន​ហេតុផល ​មុន​ពេល​ពួកគេ​នាំគ្នា​ដកចេញ​ពី​តំបន់​រដ្ឋធានី​គី​វ។ អ្នកក្រុង Bucha ម្នាក់​បាន​រៀប​រាប់​ថា មនុស្ស​ទាំងនោះ​កំពុង​ដើរ​នៅ​តាម​ផ្លូវ ស្រាប់តែ​ពួកគេ​បាញ់​សម្លាប់​ដោយ​គ្មាន​សួរនាំ​មួយ​ម៉ាត់​។

​អភិបាលក្រុង​គី​វ​លោក Vitaly Klitschko បាន​ចុះ​ពិនិត្យ​ទីក្រុង Bucha ដែល​រង​ការ​បំផ្លិច​បំផ្លាញ​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​បងប្រុស​របស់​លោក​ដោយ​និយាយ​ថា នេះ​គឺជា​ការពិតដែល​ប្រជាជន​អ៊ុយ​ក្រែ​ន​កំពុង​ប្រឈម​នៅ​ពេល​នេះ​នៅ​​ក្នុង​ទីក្រុង និង​ទីប្រជុំជន​ជាច្រើន​នៅ​ទូទាំង​ប្រទេស​។​ គួរ​ឲ្យ​ដឹង​ថា ទីក្រុង​ដែល​ស្ថិតនៅ​ជាយ​រដ្ឋធានី​គី​វ​មួយ​នេះ​ ត្រូវ​បាន​កងកម្លាំង​រុស្ស៊ី​កាន់កាប់​បាន​ប្រហែល​រយៈពេល​ ១​ខែ៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        31
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        66
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm