តាមភូមិឋាននានា រៀបចំតុបតែងលម្អ ត្រៀមទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

2026/04/10 04:41:14 pm        169

តាមភូមិឋាននានាបានរៀបចំតុបតែងលម្អ រំលេចដោយពណ៌ស្រស់ឆើតឆាយ និង​មាន​ជា​ការ​ចង​គោម​ផ្កាយ និងទង់ជាតិផងដែរ ដើម្បីបង្កើតភាពស្រស់ស្អាតសម្រាប់ភូមិ ក៏ដូចជា​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី នាំមកក្ដីសុខសប្បាយរីករាយសម្រាប់ឆ្នាំថ្មី។

ឈានជិត​ចូលមកដល់នៃឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋតាម​ភូមិ​ឋាន​នានា ​បានរៀបចំតុបតែងលម្អផ្ទះសម្បែង និងតាមដងផ្លូវក្នុងភូមិឋានរបស់ខ្លួនយ៉ាងស្រស់ស្អាត។ សម្រាប់​ប្រជាពលរដ្ឋនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៅ​ឆ្នាំ​នេះ​ក៏​ដូច​ជា​រៀង​រាល់​ឆ្នាំ​កន្លងទៅដែរ គឺអ្នកភូមិតែងរៀបចំលម្អផ្ទះសម្បែងរបស់ខ្លួន និងសហការគ្នា រៀបចំ​តុប​តែង​លម្អ​តាម​ដងផ្លូវ។ ចូលមកដល់ភូមិឋានមួយនេះ គឺនឹងឃើញ​មាន​ការ​ចង​ខ្សែ​ពណ៌​ចម្រុះ​ខ្វាត់​ខ្វែង​នៅ​ពី​មុខផ្ទះ នៅពីលើដងផ្លូវ និងភ្ជាប់ជាមួយផ្ទាំងអក្សរ អបអរសាទរឆ្នាំថ្មី។

នៅ​តាម​ដងផ្លូវដដែល ក៏មានការចងទង់ជាតិកម្ពុជា មានក្រមា ការដាក់ភ្លើង​អំពូល​លម្អ​នៅ​ពេល​យប់ ​គោមផ្កាយ និងមានការរៀបចំជាទីតាំងសម្រាប់ល្បែងប្រជាប្រិយខ្មែរ ដែល​ឃើញ​ថា​បាន​ចង​ក្អម​មួយចំ​នួនរួចមកហើយផងដែរ។ សម្រាប់អ្នកភូមិរស់នៅទីនេះ លើកឡើង​ពី​ភាព​សប្បាយ​ចិត្ត​ដែល​ពលរដ្ឋ​ក្នុងភូមិនៅតែរក្សាបាន ការសហការគ្នា និងរក្សាបានការ​តុប​តែង​ភូមិឋា​ន​យ៉ាង​ស្រស់​សោភា រៀងរាល់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរម្ដងៗ។ ពួកគាត់ជាអ្នករស់នៅទីនេះផ្ទាល់ ក៏​មាន​អារម្មណ៍​ស្រស់​ស្រាយចំពោះសោភ័ណ្ឌភាពភូមិ និងសូមជម្រាបទៅពលរដ្ឋដទៃ អាចចូលមក​លេង​កម្សាន្ត​នៅ​ឱកាសចូលឆ្នាំខ្មែរខាងមុខផងដែរ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាឱកាសឈប់សម្រាក ដែលប្រជាពលរដ្ឋ​ភាគ​ច្រើន ​ចាកចេញទៅតាមស្រុកកំណើតរៀងខ្លួន ដើម្បីជួបជុំ ធ្វើបុណ្យរួមគ្នាជាមួយក្រុមគ្រួសារ។ តាម​បណ្ដា​ខេត្តនៅក្នុងឆ្នាំនេះ ក៏នឹងមានការ​រៀប​ចំ​ព្រឹត្តិការ​ណ៍​សង្ក្រាន្ត​ដើ​ម្បី​ផ្ដល់​ភាព​សប្បាយ​រីក​រាយ​ជូន​ប្រជាពលរដ្ឋ។ នៅរាជធានីភ្នំពេញវិញ គឺនឹងរៀបចំព្រឹត្តិការណ៍ នគរសង្ក្រាន្ត រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ខាងមុខនេះ៕ អត្ថបទ៖គឹម ហុក

អត្ថបទដែលទាក់ទង

និស្សិតសិក្សាជំនាញ ស្វែងយល់តាមបណ្តាក្រុមហ៊ុន/សហគ្រាស និងការស្វែងរកឱកាសការងារ
2026/05/15 03:10:20 pm        1
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារ កើនជាង ៤ %
2026/05/15 03:00:12 pm        1
ស​ប្តាហ៍នេះ ក្រសួងការងារត្រៀមនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ទៅផ្សព្វផ្សាយ​នៅខេត្តព្រះវិហារ
2026/05/15 02:51:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​និស្សិតសិក្សាជំនាញ ស្វែងយល់តាមបណ្តាក្រុមហ៊ុន/សហគ្រាស និងការស្វែងរកឱកាសការងារ

2026/05/15 03:10:20 pm
​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារ កើនជាង ៤ %
2026/05/15 03:00:12 pm
​ប្រធានទីបញ្ជាការកណ្កាលអាមេរិក៖ សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងប្រទេសជិតខាងធ្លាក់ចុះយ៉ាងខ្លាំង
2026/05/15 02:57:22 pm
​អាមេរិកផ្តល់ជំនួយ ១,៨ ពាន់លានដុល្លារបន្ថែមទៀតដល់ UN ទោះបីជាខ្លួនបានកាត់បន្ថយជំនួយបរទេសក្តី
2026/05/15 02:53:46 pm
​ស​ប្តាហ៍នេះ ក្រសួងការងារត្រៀមនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ទៅផ្សព្វផ្សាយ​នៅខេត្តព្រះវិហារ
2026/05/15 02:51:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/14 01:55:09 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/14 06:12:22 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/14 07:32:51 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/14 10:26:02 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am