នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា

2026/04/11 12:06:01 am        268

នគរបាលការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២៦ បានធ្វើការបង្ហាញមុខជនសង្ស័យ ៣៥នាក់ជាសាធរណៈ ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា ក្រោយ​បង្ក្រាបរយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២៦។

នគរបាលរាជធានីភ្នំពេញ ប្រាប់បញ្ជាក់ឲ្យដឹងថា ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍ត្រី ប៊ុនសត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និង លោក​វរ​សេនីយ៍​ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល ៥ ខណ្ឌ រយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃ​ទី​១០​ ខែមេសា ឆ្នាំ២០២៦ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័ យ ៣៥នាក់ (ស្រី ០២នាក់ ពាក់​ព័ន្ធ​ ១០ករណីផ្សេងគ្នា ក្នុងនោះអ្នកមានសារធាតុញៀន ០៩នាក់ ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់​ឲ្យ​ដឹង​ថា ទាំង១០ករណីដែលត្រូវសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការ​ជាមួយ​អធិការដ្ឋាន ៥ ខណ្ឌបង្ក្រាប រួមមាន ឃាតកម្ម ១ករណី ឃាត់ ២នាក់(ស្រី) ប្រើកាំ​បិត​ចាក់​សម្លាប់​យាយ ​អាយុ ៦៤ឆ្នាំ , ប៉ុនប៉ងឃាតកម្ម ២ករណី ឃាត់ ២នាក់ , លួច ៥ករណី ឃាត់៧នាក់ , ហឹង្សាដោយចេតនា ២ករណីឃាត់ ២៤នាក់ ក្រុមក្មេងទំនើងមានក្រុមធីម តូបចែ (T J) ក្រុមធីម កាបស្លុយ (K S) ។ ចំណែកទាំង ៥ ខណ្ឌ គឺ ខណ្ឌច្បារអំពៅ , ខណ្ឌមានជ័យ , ខណ្ឌដង្កោ , ខណ្ឌចំការមន , និង ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងពាក់ព័ន្ធ សមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កំពុងបន្តនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមច្បាប់ ។

ជាមួយគ្នានេះលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល​រាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋ បើដឹងថាទីណា កន្លែងណា មានកើតបទល្មើសគ្រប់ប្រភេទ ជាពិសេស បញ្ហាក្រុមក្មេងទំនើង សូមរាយការណ៍តាមរយះទូរស័ព្ទលេខ 012 999999 ជាបន្ទាន់ ដើម្បីសមត្ថកិច្ចមានវិធានការទាន់ពេលវេលា៕ តារាវុទ្ធី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        44
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm