ភ្ញៀវបរទេស ចាប់អារម្មណ៍ខ្លាំងចំពោះដំណើរកម្សាន្តនៅកម្ពុជា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី

2026/04/11 12:31:05 am        208

ភ្ញៀវបរទេស និងអាណិកជនខ្មែរមកពីក្រៅប្រទេស បាន​នាំ​គ្នាប​ង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ដើរ​កម្សាន្តនៅកម្ពុជា និងបានឃើញការតុបតែង តាំងបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរជាច្រើន នៅ​ក្នុង​អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមីជិតឈានចូលមកដល់។

ភ្ញៀវបរទេស និងអាណិកជនខ្មែរនានានោះ បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែមេសានេះថា ការ​មក​ស្នាក់​នៅរ​យៈពេលយូរ និងដើរកម្សាន្តនៅកម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ​ជិត​ឈាន​ចូល​មកដល់ គឺបានធ្វើឲ្យគេមានក្ដីសប្បាយរីករាយ ពេញចិត្តជាខ្លាំង​ដោយ​បាន​មើល​ឃើញ​ភាព​រស់​រវើករបស់ពលដ្ឋខ្មែរ សហការ នាំគ្នារៀបចំតុបតែង លម្អរ តាមសួនទីសាធារណៈ រមណីយ​ដ្ឋាន តាមមូលដ្ឋានអាជីវកម្ម តាមវត្ត តាមផ្ទះ តាមបែបវប្បធម៌ ប្រពៃណី សាសនា បង្ហាញ​នូវ​អត្តសញ្ញាណវប្បធម៌ខ្មែរចំរុះ សំបូរបែប មានភាពអច្ឆរិយៈ ហើយនៅ​ពេល​ត្រឡប់​ទៅ​គេ​វិញ ​ភ្ញៀវបរទេសទាំងនោះបានសន្យានឹងជួយផ្សព្វផ្សាយអំពីបទពិសោធន៍ និងចំណេះដឹ​ង​ល្អ​អំពី​ការ​ដើរ​កម្សាន្តមកកម្ពុជាចំថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ដើរម្បីទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​នានា​មក​ទស្សនា​កម្ពុជា​។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦ នឹង​ឈានចូលមកដល់នៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បាន​សហការ​​ជា​មួយ អាជ្ញាធរមូលដ្ឋាននៅរាជធានីភ្នំពេញ រៀប​ចំ​ព្រឹត្តិការណ៍ន​គរ​សង្ក្រាន្ត​រយៈ​ពេល​៦​ថ្ងៃ ​ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសានេះ ដោយ​មាន​ការ​រៀបចំ​កម្ម​វិធី​បង្ហាញ​ទស្សនីយ​ភាព​តាម​បែប​វប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ និងកម្មវិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​ទៀត ដែលមានតាមគោលដៅធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិ​សាស្ត្រ​វត្ត​ភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវ​ថ្មើ​ជើង​ចតុមុខ និងបរិវេណផ្សារទួលទំពូងជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        86
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        261
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm