ប្រភព៖ ក្រុមហ៊ុនផលិតប្រេងនៅមជ្ឈិមបូព៌ា ត្រៀមសម្រាប់ការនាំចេញឡើងវិញ តាមច្រកសមុទ្រ Hormuz

2026/04/11 12:45:12 am        72

ក្រុមហ៊ុនផលិតប្រេង នៅតំបន់មជ្ឈិមបូព៌ា បានស្នើឲ្យក្រុមហ៊ុនចម្រាញ់ប្រេងតំបន់អាស៊ី ដាក់កម្មវិធីដឹកជញ្ជូនប្រេងឆៅ សម្រាប់ខែមេសា និងឧសភា ដើម្បីត្រៀមខ្លួន សម្រាប់ការចាប់ផ្ដើមឡើងវិញនូវការធ្វើដំណើរ តាមរយៈច្រកសមុទ្រ Hormuz។ នេះបើយោងតាមប្រភពចំនួន ៣ ដែលដឹងអំពីបញ្ហានេះ។

កិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ២សប្តាហ៍ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានប្រកាសកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានធ្វើឲ្យមានក្តីសង្ឃឹមកាន់តែខ្ពស់ សម្រាប់ការបើកច្រកសមុទ្រនេះឡើងវិញ ដែលប្រហែល ២០ភាគរយនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ទូទាំងពិភពលោក បានធ្វើដំណើរឆ្លងកាត់ នៅមុនសង្គ្រាម។ ប៉ុន្តែមិនទាន់មានសញ្ញាណាមួយបង្ហាញនៅឡើយទេ ដែលថា ទីក្រុងតេអេរ៉ង់បានលុបការបិទខ្ទប់ដែលស្ទើរតែទាំងស្រុង ចំពោះផ្លូវទឹកដ៏សំខាន់នេះ។

ប្រភពចំនួន ២ ក្នុងចំណោមប្រភពទាំងនោះ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុននាំចេញប្រេងធំជាងគេរបស់ពិភពលោក Saudi Aramco នៃប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត បានស្នើសុំឲ្យអតិថិជនរបស់ខ្លួន ដាក់សំណើបញ្ជី សម្រាប់ការដឹកជញ្ជូនពីកំពង់ផែ Yanbu និង Ras Tanura នៅក្នុងខែឧសភា។ ហើយប្រភពមួយ ក្នុងចំណោមពួកគេ បាននិយាយថា នេះនឹងអាស្រ័យលើការចាប់ផ្ដើមនាំចេញឡើងវិញពីកំពង់ផែ Ras Tanura ភាគខាងកើត ដែលតម្រូវឲ្យនាវាឆ្លងកាត់តាមច្រកសមុទ្រ Hormuz។

ប្រភពទាំងនោះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យប្រាប់កិច្ចការនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឡើយ។ ក្រុមហ៊ុន Aramco បានផ្ដល់ដំណឹងដល់អតិថិជនកាលពីខែមីនាថា ពួកគេអាចយកប្រេងឆៅនៅក្នុងខែមេសាបានតែពីកំពង់ផែ Yanbu ភាគខាងលិច ក្នុងសមុទ្រក្រហមប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតនេះកំពុងបញ្ជូនប្រេងឆៅទៅកាន់កំពង់ផែ Yanbu តាមរយៈបំពង់បង្ហូរប្រេងភាគខាងកើត-ភាគខាងលិច៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm