វត្តអារ៉ាម រមណីយដ្ឋាន និងអាជីវកម្មទេសចរណ៍មួយចំនួន ចាប់ផ្តើមរៀបចំតុបតែងលម្អអបអរបុណ្យចូលឆ្នាំថ្មី

2022/04/04 01:22:23 pm        949

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News 

ភ្នំពេញ៖ មកដល់ថ្ងៃនេះ បណ្តាទីតាំងមុខវត្តអារ៉ាម រមណីយដ្ឋានទេសចរណ៍វត្តភ្នំ ផ្សារម៉ាត និង​អាជីវកម្ម​ទេសចរណ៍​មួយ​ចំនួន​​ទៀត​នៅ​រាជធានីភ្នំពេញ បានបន្តការរៀបចំតុបតែងមានចងទង់លម្អ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងឈានចូលមកនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ។

បើតាមក្រុមយុវជនមួយក្រុមនៃសាលាពុទ្ធិកៈសីហនុរាជ បានថ្លែងថា ប្រាប់BTVនៅថ្ងៃទី៤ ខែមេសានេះថា នៅក្នុងឆ្នាំនេះ មានការត្រេកអរជាខ្លាំងដែលរាជរដ្ឋាភិបាល អនុញ្ញាតរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើងវិញ ខណៈពិ​ធី​បុណ្យ​នេះ​បាន​អាក់​ខានចំនួន២ឆ្នាំកន្លងកន្លងមកហើយ។

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីនោះ ក្រុមយុវជន​ក៏​បាន​ស្នើ​ព្រះសង្ឈ​វត្តស្វាយ​អំពែ​ និង​លោក​គ្រូអ្នក​គ្រូរៀប​ចំ​កម្មវិធី​សង្គ្រាន្តឆ្នាំថ្មីមុនថ្ងៃបុណ្យចូលឆ្នាំថ្មីមកដល់ ដើម្បីអោយក្រុមយុវជន និងសិស្សនិស្សិត​ទាំងអស់​បាន​លេង​ល្បែង​កម្សាន្ត​រួម​គ្នាមុននឹងយើងបែកគ្នាទៅស្រុកកំណើត។

បណ្តាក្រុមយុវជនក៏បានបង្ហាញពីការប្រុងប្រយ័ត្នផងដែរចំពោះការលែងល្បែងកម្សាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដោយត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ ដោយត្រូវពាក់ម៉ាស់រក្សាគន្លាត លាងដៃអាកុលជែល ដើម្បី​កាត់​ផ្តាច់​មេរោគ​កូវីដ១៩ និងកូវីដអូមីក្រុងអោយអស់ពីទឹកដីកម្ពុជា។

បើតាម លោក​​ ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ វិចិត្រសិល្បៈរាជធានីភ្នំពេញពានថ្លែងថា សម្រាប់ទីតាំងវត្តភ្នំនៅថ្ងៃនេះ បានចាប់ផ្តើមប្រមូលសំភារៈចូល ដើម្បីរៀបចំផ្គុំតំឡើងតង់ពិព័រណ៌ រៀបចំកម្មវិធីសង្គ្រាន្ត និងរៀបចំទីតាំងប្រគំដន្ត្រី រាំកម្សាន្ត ជាបណ្តើរៗ ហើយរំពឹងថា ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​ អន្តរជាតិ ចូល​រួម​ទស្សនា​ច្រើន​ដូច​បណ្តា​ឆ្នាំ​កន្លង​មក​។

សម្រាប់រៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឡើងវិញ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ថ្មីៗ​នេះ​ក៏បាន​អំពាវ​នា​វ​អោយ​បណ្តាអាជ្ញាធរមូលដ្ឋានទាំងអស់ សូមសហការជាមួយបណ្តាវត្តអារ៉ាម អ្នកគ្រប់គ្រងរមណីយដ្ឋាន​ទេសចរណ៍​នានា និងម្ចាស់អាជីវកម្មទេសចរណ៍នានា ធ្វើយ៉ាងណាជម្រុញអោយពលរដ្ឋ និងភ្ញៀវទេសចរ​ជាតិ​ អន្តរជាតិ ​ ដែល​ចូលរួមក្នុងកម្មវីសង្គ្រាន្តលេងកម្សាន្តប្រជាប្រិយនានាទៀត និ​ង​ចូលរួម​រៀបចំ​កម្មវិធី​នៅ​ក្នុង​វត្ត​ជា​ដើម​ គឺ​ត្រូវ​ពាក់​ម៉ាស់​ជាដាច់ខាត​ ដើម្បីកុំ​អោយសហគមមានការរាតត្បាតកូវីដ១៩។ អត្ថបទ៖ ស៊ុម សុខជា

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm