នាយករដ្ឋមន្ត្រីអង់គ្លេស៖ ជម្រើសយោធា សម្រាប់ច្រកសមុទ្រ Hormuz ត្រូវបានពិភាក្សាជាមួយលោក Trump

2026/04/11 01:29:23 am        65

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយនៅថ្ងៃសុក្រ (ទី១០ ខែមេសា ឆ្នាំ២០២៦) នេះថា លោកបានពិភាក្សា អំពីសមត្ថភាពយោធា និងភស្តុភារកម្មនៃការធ្វើនាវាចរណ៍ដោយសេរី ឆ្លងកាត់ច្រកសមុទ្រ Hormuz នៅពេលដែលលោកបានជជែកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីមួយថ្ងៃមុននោះ។

អំឡុងទស្សនកិច្ចរបស់លោក នៅឈូងសមុទ្រ លោក Starmer បាននិយាយថា៖ «យើងបានប្រមូលផ្តុំនៃបណ្ដាប្រទេសសម្ព័ន្ធមិត្ត ធ្វើការលើផែនការនយោបាយ និងការទូត ប៉ុន្តែក៏កំពុងពិនិត្យមើលសមត្ថភាពយោធា និងភស្តុភារកម្មនៃការធ្វើនាវាចរណ៍ដោយសេរី ឆ្លងកាត់ច្រកសមុទ្រនេះផងដែរ»។

លោកបានឲ្យដឹងទៀតថា៖ «នោះគឺជាចំណុចផ្ដោតនៃការពិភាក្សា កាលពីយប់មិញ ពោលគឺជាការឆ្លុះបញ្ចាំងពីអ្វីដែលខ្ញុំបានពិភាក្សា ប៉ុន្តែក៏ផ្តោតលើផែនការជាក់ស្តែង ទាក់ទងនឹងការធ្វើនាវាចរណ៍ ឆ្លងកាត់ច្រកសមុទ្រផងដែរ»។

យ៉ាងណាក្ដី លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ ហើយនៅពេលត្រូវបានសួរថា តើលោកបានលើកឡើងពីការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអង្គការណាតូ (NATO) ជាមួយលោក Trump ដែរ ឬទេ លោក Starmer មិនបានឆ្លើយតបចំៗឡើយ ប៉ុន្តែបានបញ្ជាក់ថា សម្ព័ន្ធភាពនេះគឺស្ថិតនៅក្នុងផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុប៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        10
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm