សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក

2026/04/11 02:29:03 am        59

ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតៃប៉ិ បានបង្ហាញទស្សនៈខុសប្លែកគ្នារបស់ពួកគេចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Cheng Li-wun គឺជាប្រធានគណបក្ស Kuomintang (KMT)ដែលជាគណបក្សប្រឆាំងធំជាងបំផុតរបស់កោះតៃវ៉ាន់ ទៅកាន់ប្រទេសចិន នាថ្ងៃសុក្រនេះ បន្ទាប់ពីលោកស្រីបានជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ។

លោកស្រី Cheng កំពុងស្ថិតនៅក្នុងប្រទេសចិន ជាដំណើរដែលលោកស្រីហៅថា ជាបេសកកម្មសន្តិភាព ដើម្បីកាត់បន្ថយភាពតានតឹង នៅពេលដែលទីក្រុងប៉េកាំង បានបង្កើនសម្ពាធយោធាលើកោះដែលពួកគេអះអាងថា ជាខេត្តផ្តាច់ខ្លួនរបស់ខ្លួន ។

អំឡុងកិច្ចប្រជុំ នៅមហាសាលប្រជាជនចិន លោក Jinpingនិយាយប្រាប់លោកស្រី Cheng ថា ពិភពលោកសព្វថ្ងៃនេះ មិនមានសន្តិភាពទាំងស្រុងនោះទេ ហើយសន្តិភាព គឺមានតម្លៃណាស់ ។ លោកបន្តថា ជនរួមជាតិនៅអមសងខាងច្រកសមុទ្រតៃវ៉ាន់ សុទ្ធតែជាជនជាតិចិន ពោលគឺជាប្រជាជននៃគ្រួសារតែមួយ ដែលចង់បានសន្តិភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ។

អ្នកស្រុករស់នៅក្នុងទីក្រុងតៃប៉ិនិយាយថា ការទទួលយកឆន្ទៈរបស់ចិន ក្នុងការអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចរបស់លោកស្រី Cheng បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង ចាប់ពីការសង្ស័យថាជាយុទ្ធនាការឥទ្ធិពលការបោះឆ្នោតលំអៀងទៅខាងគណបក្ស KMT រហូតដល់ការសង្ឃឹមថា ចិននឹងបើកឡើងវិញការទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ។

សូមបញ្ជាក់ថា ចិនបដិសេធន៍មិនជជែកជាមួយមេដឹកនាំកោះតៃវ៉ាន់លោក Lai Ching-te ដោយពួកគេនិយាយថា លោកគឺជាជនផ្តាច់ខ្លួន ។ អាជ្ញាធររបស់លោក Lai បានអំពាវនាវឲ្យលោកស្រី Cheng និយាយប្រាប់ចិនបញ្ឈប់ការគំរាមកំហែងរបស់ពួកគេ ហើយទីក្រុងប៉េកាំងគួរតែចូលរួមជាមួយអាជ្ញាធរឈ្នះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យនៅទីក្រុងតៃប៉ិ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        134
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        175
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm