«ព្រែកជីកហ្វូណនតេជោ» ត្រូវការទុនវិនិយោគ ១,១៧ពាន់លានដុល្លារអាម៉េរិក

2026/04/11 05:39:13 pm        262

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ប្រកាស​ថា ​«ព្រែកជីកហ្វូណនតេជោ»ត្រូវការទុនវិនិយោគប្រមាណ ១,១៧ ពាន់​លាន​ដុល្លារ​អាម៉េរិក​ដែលគ្រោងវិនិយោគមានប្រភេទ BOT រវាងវិនិយោគិនក្នុងស្រុក និង​វិនិយោគិន​ចិន​។ គម្រោង​នេះ​មាន​ពីរដំណាក់កាល ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។

ឯកឧត្ដម ស៊ុន ចាន់ថុល បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​គម្រោង​គ្រប់គ្រង​ធន​ធាន​ទឹក​ចម្រុះ​ហ្វូណន​តេជោ កំណាត់ទី២ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ថា គម្រោងនេះ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​អំឡុងឆ្នាំ២០២៨ ដោយមានតម្រូវការទុនវិនិយោគប្រមាណ ១,១៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះសហគ្រាសសាធារណៈ និងក្រុមហ៊ុន​ក្នុង​ស្រុក​បាន​បោះ​ទុន​វិនិយោគ​សរុប​ចំនួន​ ៥១% និងក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិនចំនួន ៤៩%។

ឯកឧត្ដម ស៊ុន ចាន់ថុល ថ្លែងទៀតថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មាន​ប្រវែង​សរុប ១៧២,៦ គ.ម ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការបែងចែកជា ២កំណាត់ ដើម្បី​ជំរុញ​ការ​សាងសង់ និងធ្វើប្រតិបត្តិការ តាមយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន។ ផ្លូវ​ទឹក​កំណាត់​ទី១ ​មានប្រវែង ២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ដល់ព្រែក​ពោធិ៍​នៃ​ទន្លេ​បាសាក់​ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

បច្ចុប្បន្នផ្លូវទឹកកំណាត់ទី១នេះ បានបញ្ចប់ការកំណត់និយាមកា និង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​គម្រោង​ និងបោះបង្គោលព្រំដីចំនួន ១៥៥ ដោយទទួលបានការឯកភាពរួចរាល់ពី សម្តេច​ធិបតី​នាយករដ្ឋ​មន្រ្តី ហើយ កំពុងស្ថិតក្នុងនីតិវិធីនៃការដោះស្រាយផលប៉ះពាល់ និងបានបញ្ចប់​ការ​ពិនិត្យ​ព្រំដី ​និងវាស់ទំហំដីរួចរាល់។

ផ្លូវទឹកកំណាត់ទី២ មានប្រវែងសរុប ១៥១,៦គីឡូម៉ែត្រ ចាប់ពីព្រែកពោធិ៍នៃទន្លេបាសាក់ ចូល​តាម​ព្រែកតាហ៊ីងនៃស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ភូមិសាស្រ្ត ខេត្ត​ចំនួន​៤ រួមមាន ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តកំពត,និងខេត្តកែប។ គម្រោង​នេះ​មាន​ជម្រៅទឹ​កប្រ​មាណ ​៤,៧ម៉ែត្រ និងទទឹងផ្លូវទឹក ៦០ម៉ែត្រ មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចអនុញ្ញាត​ឱ្យ​ប្រភេទ​នាវា​មានទម្ងន់ផ្ទុករហូតដល់ ៣០០០DWT (ស្តង់ដារចិន)ធ្វើ​នាវា​ចរណ៍​និង​ចៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        183
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm