សម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹង​ធ្វើឲ្យចប់ដូចការគ្រោងទុក មិន​បាន​ជាប់​គាំង​ដូច​ការ​លើកឡើងរបស់ជនមួយក្តាប់តូចនោះទេ

2026/04/11 05:54:42 pm        252

សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​​អះ​អាង​ថា គម្រោង« ព្រែកជីកហ្វូណនតេជោ» នឹងធ្វើឲ្យចប់ជាស្ថាពរដូចការគ្រោងទុក ដោយ​មិន​មានកា​រ​ជាប់​គាំង​ដូច​ការឃោសនារបស់ជនអគតិមួយក្តាប់តូចនោះឡើយ ខណៈ​រាជ​រដ្ឋាភិបាល​បាន​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​ជា​ដំណាក់​កាល​ៗ​ជាមួយ​ផល​ប៉ះ​ពាល់​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នោះ​។​​

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការសាងសង់នូវព្រែកជីកហ្វូណន នឹង​បន្ត​ទៅ​មុខ​ជា​និច្ច​ដោយ​គ្មាន​ការ​រាំង​ស្ទះ​នោះទេ​ ដោយរាជរដ្ឋាភិបាលបានធ្វើការជាប្រចំា ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ត្រូវ​ទាមទារឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋមានការចូលរួម និងយោគយល់ផងដែរ ដើម្បី​ឲ្យ​គម្រោង​នេះ​សម្រេច​បាន​ជោគជ័យ។

សូមបញ្ជាក់ថាគម្រោងព្រែកជីកហ្វូណនតេជោ មានអត្ថប្រយោជន៍យ៉ាងសម្បើម ដោយ​ក្នុង​នោះ​នឹង​ពង្រឹង​នូវ​ឯករាជ្យ​ភាព​ខាង​នយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក, លើក​កម្ពស់​ប្រសិទ្ធ​ភាព​ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់តាមរយៈការកាត់បន្ថយថ្លៃដើម ចម្ងាយ និង​ពេល​វេលា​នៃ​ការដឹកជញ្ជូន និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត, កាត់​បន្ថយ​ការ​បំភាយឧស្ម័នពុលក្នុងបរិស្ថាន, ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី, បង្កើត​ឱ្យ​មានបណ្តាញ និងប្រព័ន្ធផ្លូវទឹកតភ្ជាប់ជាច្រើន ដែលបង្កើត​បានជាជម្រកថ្មីៗ សម្រាប់​ពពួក​វា​រី​សត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ (ពិសេសផ្តល់ទិន្នផលត្រីជាមធ្យមប្រមាណ ១០០០​តោន ក្នុងមួយឆ្នាំ) ដែលផ្តល់លទ្ធ​ភាព​ដល់​ប្រជា​ពលរដ្ឋ​រស់​នៅ​អម​សង​ខាង​ព្រែក​អាច​បង្កើត​មុខ​របរថ្មីៗ និងអាស្រ័យផលជាប្រចាំ, ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួតជាអតិបរមាសម្រាប់ខេត្តភាគខាងកើត និងភាគនិរតីរបស់កម្ពុជា, ផ្ដល់​ឱកាស​ការ​ងារ​ដល់​ប្រជា​ពលរដ្ឋប្រមាណ ៧ ៦៨៨នាក់ សម្រាប់ចូលរួមដំណើរការសាងសាង់ព្រែកជីកនេះ និង​អាច​បង្កើតការងារជាងរាប់សិបម៉ឺននាក់ នៅក្រោយពេលសាងសង់រួចជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm       
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        44
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm