នគរសង្ក្រាន្តផ្សារទួលទំពូង នឹងចាប់ផ្តើមដំណើរការមុនគេនៅរសៀលនេះ ក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ

2026/04/11 06:54:32 pm        608

នៅរសៀលថ្ងៃទី១១ ខែមេសា នេះ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ផ្សារទួលទំពូង នឹង​ចាប់​ផ្តើម​ដំណើរ​ការ​មុន​បណ្តាទីតាំងនគរសង្ក្រាន្តធំៗ៥ដទៃផ្សេងទៀត ក្នុងរាជធានីភ្នំពេញ។

បណ្តោយ​ផ្លូវ​ជុំវិញបរិវេណផ្សារទួលទំពូងទាំងមូល មានផ្លូវលេខ១៥៥ , ១៦៣ , ផ្លូវលេខ៤៤០ និង៤៥០ ត្រូវបានរៀបចំ តុបតែងលម្អរ ដោយមានការចងកន្សែង ក្រមា និងទង់​ជាតិ​ខ្មែរ​នៅ​ពី​លើ​បរិវេណ​ទី​តាំង​ប្រារព្ធពិធី អមជាមួយការរៀបចំឆាកតន្ត្រី និងការតុបតែង​បែប​ប្រពៃណីជា​​ច្រើន​ទៀត ​ដើម្បីលម្អងបរិយាកាសឲ្យសមនឹងព្រឹត្តិការណ៍ ដែលកំពុង​បង្ហាញ​ពី​ទំនៀម​ទំលាប់​វប្បធម៌ជា​តិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៦នេះ ។

ទន្ទឹមនឹងការរៀបចំ បណ្តាបងប្អូនក្រុមអាជីវករ ក៏បាននឹងកំពុង​រៀបចំការ​លក់ដូរ​របស់​ខ្លួន​ជា​បណ្តើរ​ៗ ​ត្រៀមសម្រាប់លក់ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញ​នាំ​គ្នា​ទៅ​ចូល​រួម​លេង​កម្សាន្ត​សប្បាយ​តាមបែបប្រពៃណីខ្មែរ នៅរសៀលនេះ ។

តាមការគ្រោងទុក នៅរសៀលនេះ នៅពេលដែលព្រឹត្តិការណ៍នគរសង្ក្រាន្តចាប់ផ្តើមដំណើរការ លំហូរ​ចរាចរណ៍ធ្វើដំណើរ នឹងត្រូវកម្លាំងអាជ្ញាធរមានសមត្ថកិច្ចធ្វើការបិទទាំងស្រុង នៅលើ​ផ្លូវ​ទាំង​៤​ជុំវិ​ញបរិវេណផ្សារ ដើម្បីទុកលទ្ធភាពជូនភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញទៅកម្សាន្ត ។ ទន្ទឹម​នឹងនោះ កិច្ចការការពាររក្សាសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក៏ត្រូវ​បាន​ពង្រឹងផ​ង​ដែរ ដោយកងកម្លាំងសមត្ថកិច្ចចម្រុះ ។

ពលរដ្ឋ រស់នៅក្បែរតំបន់រៀបចំព្រឹត្តិការណ៍ បង្ហាញក្តីរំភើបរីករាយ ហើយពួកគាត់ នឹងចូល​រួម​លេង​កម្សាន្ត​សប្បាយ នៅរសៀលនេះ​ជាមួយ​កម្ម​វិធី​សប្បាយ​ភាព​បែប​ប្រពៃណី​នានា​ដែល​មាន​ការ​រៀបចំ។

ដោយឡែកក្រុមអាជីវករ ក៏រីករាយមិនចាញ់ពលរដ្ឋរស់ក្នុងតំបន់នោះដែរ ព្រោះនៅ​ពេល​មាន​ព្រឹត្តិការណ៍​ធំ​បែបនេះ នឹងញ៉ាងឲ្យមានមនុស្សចូលរួមច្រើនកុះករ ដែលជាចំណែក នៃការជួយ​ជំរុញ​ការលក់ដូរពួកគាត់ឲ្យកាន់តែប្រសើរឡើងផងដែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ “ នគរសង្ក្រាន្ត “ ឆ្នាំថ្មីនេះ នឹងធ្វើឡើងរយៈពេល០៦ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងធំៗចំនួន០៦ រួមមាន ៖ រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិ​សាស្ត្រវត្តភ្នំ , ផ្លូវថ្មើរជើងចតុមុខ (Walk street) , សួនវត្តបទុមវតី , ផ្សារទួលទំពូង , សួនច្បារវឌ្ឍនៈ ដល់ផ្សារាត្រី និង ទីតាំងបាសាក់លែន ។

ប៉ុន្តែ​សម្រាប់​ផ្សារទួលទំពូង គឺធ្វើឡើង០៩ថ្ងៃ លើសបណ្តាទីតាំងធំៗទាំងអស់ខាងលើ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី១១នេះ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ទើបបញ្ចប់៕ អត្ថបទ៖ លីហេង



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm