សម្តេចធិបតី៖ មួយខែរដ្ឋថយចំណូល ៥០លានដុល្លារ ក្នុងការដោះស្រាយវិបត្តិតម្លៃប្រេងឥន្ធនៈ

2026/04/11 07:03:46 pm        348

ក្នុងការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធាន​ការ​ជា​បន្ត​បន្ទាប់​ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈ និងអគ្គិសនី ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយ​មក​ដល់​ពេល​នេះ ​ក្នុងមួយខែរដ្ឋត្រូវថយចំណូល៥០លានដុល្លារអាម៉េរិក តាមរយៈការបន្ថយ​អាករ​ពិសេស​លើ​ពន្ធ​។ បន្ថែមលើនេះ EDC ចេញថវិកា៣៥លានដុល្លារ ដើម្បីធានានូវថ្លៃ​អគ្គិសនី​កុំ​ឲ្យ​ឡើង​ថ្លៃ។

នៅក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នា​ព្រឹក​ថ្ងៃ​ទី១១ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទាក់ទងដល់​ជីវភាព​រស់​នៅរ​បស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលតែងតែគិតគូរជានិច្ច ដោយដាក់​ចេញ​នូវ​វិធាន​ការ​តាំង​ពី​ដំបូង​ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានសុំគោលការណ៍​ដើម្បី​ធ្វើ​ឧបត្ថម្ភ​ធន​ដោយ​ស្ងៀមស្ងាត់​ជំហាន​ដំបូង​ បន្ទាប់មកចាប់ផ្តើមចុះអត្រាពន្ធប្រេងនាំចូល អាករពិសេសទៅលើអគ្គិសនី សម្ភារៈអគ្គិសនី គឺ​ពន្ធចុះមកសូន្យនៅក្នុងដំណាក់កាលលំបាកនេះ។ បន្ថែមលើនេះ EDC ដើម្បី​ធានា​ថ្លៃ​អគ្គិសនី​កុំ​ឲ្យឡើ​ង​ ដោយមកដល់ពេលនេះ បានចេញ៣៥លានដុល្លារ ដើម្បីធានាត​ម្លៃ​ប្រេង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​មកនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកំពុង​តែ​គិត​នៅ​វិធាន​ការ​មួយ​ចំនួ​នដើម្បីជួយបន្ថែមទៀតទៅតាមលទ្ធភាព ទោះបីជារដ្ឋត្រូវ​ថយ​៥០​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ក៏​ដោយ ​ហើយរដ្ឋសុខចិត្តថយពន្ធ តែទុកថវិកាទៅឲ្យប្រជាពលរដ្ឋ។ ហើយនេះ គឺជាការ​យក​ចិត្ត​ទុក​ដាក់​ចក្ខុ​វិស័យក្នុងការដោះស្រាយនៅពេលដែលមិនមានភាពច្បាស់លាស់។ ស្ថានភាព​មិន​ច្បាស់​លាស់​រដ្ឋាភិបាលនៅជាមួយប្រជាពលរដ្ឋ មិនមែននៅតែពេលដែលសប្បាយទេ ប៉ុន្តែពេល​លំ​បាក​រដ្ឋាភិបាលនៅជាមួយប្រជាជន និងចាត់វិធានការទៅតាមលទ្ធភាពដែលអាចធ្វើបាន៕ អត្ថបទ៖ វង្ស សុភាព




អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm