ក្រុមអវកាសយានិក Artemis II បានបញ្ចប់បេសកកម្មរយៈពេល១០ថ្ងៃនៅភពព្រះចន្ទ

2026/04/11 07:19:42 pm        216

បេសកកម្មយានអវកាស Artemis II និងក្រុមអវកាសយានិកបួននាក់ បានឆ្លងកាត់បរិយាកាសផែនដី ហើយបានចុះទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដោយសុវត្ថិភាពកាលពីថ្ងៃសុក្រ ទី ១០ ខែមេសា បន្ទាប់ពីចំណាយពេលជិតដប់ថ្ងៃនៅក្នុងអវកាស ដែលបានបញ្ចប់ដំណើរដំបូងរបស់មនុស្សទៅកាន់តំបន់ជុំវិញភពព្រះចន្ទក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងទៅនេះ។

យាន Orion របស់អង្គការ NASA បានទម្លាក់ឆ័ត្រយោងចូលទៅក្នុងសមុទ្រយ៉ាងរលូននៅឆ្នេរសមុទ្រភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា ដោយបានបញ្ចប់បេសកកម្មដែលបាននាំអវកាសយានិកចូលជ្រៅទៅក្នុងអវកាស ជាងអ្វីដែលគេធ្លាប់ធ្វើដំណើរទៅកាលពីពេលមុន។ 

ក្រុមអ្នកជួយសង្គ្រោះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីធានាសុវត្ថិភាពក្នុងយានបណ្តែតទឹក និងទាញយកក្រុមអវកាសយានិក។ អវកាសយានិកអាមេរិករួមមាន លោក Reid Wiseman អាយុ៥០ឆ្នាំ លោក Victor Glover មានអាយុ ៤៩ឆ្នាំ និងលោកស្រី Christina Koch អាយុ៤៧ឆ្នាំ រួមជាមួយអវកាសយានិកកាណាដា លោក Jeremy Hansen មានអាយុ ៥០ឆ្នាំ។

បេសកកម្មយានអវកាស Artemis II បានធ្វើដំណើរសរុបក្នុងចម្ងាយ ១.១១៧.៥១៥ គីឡូម៉ែត្រ ឆ្លងកាត់គន្លងផែនដីចំនួនពីរ និងហោះហើរឆ្លងកាត់ភពព្រះចន្ទ ចម្ងាយប្រហែល ២៥២.០០០ម៉ាយ គឺជាជើងហោះហើរសាកល្បងដំបូងមានមនុស្សបើកនៅក្នុងបេសកកម្ម Artemis ក្នុងគោលបំណងចាប់ផ្តើមចុះចតអវកាសយានិកនៅលើផ្ទៃភពព្រះចន្ទចាប់ពីឆ្នាំ២០២៨។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        19
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        38
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm