ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត

2026/04/11 10:31:27 pm        263

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីថ្ងៃទី៨ និង ខែមេសា ឆ្នាំ២០២៦ ក្រុម​ការងារចម្រុះបានបង្កើនល្បឿនក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ ដើម្បីត្រួតពិនិត្យ និង​បង្ក្រាប​បទ​ល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការស្នាក់នៅ​មិន​ស្រប​ច្បាប់​របស់​ជនបរទេស​១០​ទីតាំងផ្សេងគ្នាស្ថិតក្នុងភូមិសាស្រ្តខេត្ត។

ជាលទ្ធផលក្នុងចំណោម១០ទីតាំងនេះ សមត្ថកិច្ចរកឃើញអគារ​មួយក​ន្លែង​ស្ថិត​នៅ​ក្រោយ​សណ្ឋាគារ អ៊ូថុង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺមានជាប់ពាក់ព័ន្ធករណី online scam ដោយឃាត់ខ្លួនជនបរទេសចំនួន៤៩នាក់ និងដកហូតទូរសព្ទដៃ ៤៣៥ គ្រឿង, កុំព្យូទ័រលើតុ ៧៥គ្រឿង និងកុំព្យូទ័រយួរដៃ៥គ្រឿង។ ចំណែក​ក្នុង​អគារ​ហ័រ​ធីង​អ៊ីន​យៀក​សឹង​ទៀន ស្ថិតនៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ក្រុម​សមត្ថកិច្ច​បានចុះ​បង្ក្រាប​អគារ​មួយ​កន្លែង​ទៀត​ជាប់​កាស៊ីណូហ្សុងហ័ររី ដោយ​រក​មិន​ឃើញ​មនុស្ស​ស្នាក់​នៅទេ ប៉ុន្តែសមត្ថកិច្ច​បាន​ដក​ហូត​បាន​វត្ថុ​តាងមានដូចជា ទូរសព្ទដៃ ចំនួន ១,៥០០ គ្រឿង, ម៉ូនីទ័រ ១៤៥ គ្រឿង និងរថយន្ត ៥ គ្រឿង។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៩។

ចំណែកការចុះប្រតិបត្តិការនៅកាស៊ីណូ "ហ្សុងហ័ររី ហ្គោលដិន សេន" ស្ថិតក្នុងសង្កាត់លេខ៤ ក្រុ​ម​ការងារសមត្ថកិច្ចបានរកឃើញមនុស្សសរុប ១០៤នាក់ (ស្រី្ត ១៧ នាក់) ក្នុងនោះមាន​លិខិត​ឆ្លង​ដែន ​៧៥ នាក់។ វត្ថុតាងដែលត្រូវបានរឹបអូស មានកុំព្យូទ័រលើតុ ចំនួន ៣០ គ្រឿង, ម៉ូនីទ័រ ៩ គ្រឿង, ម៉ាស៊ីន CPU ៩គ្រឿង និងទូរសព្ទដៃចំនួន ៧២ គ្រឿង។ បច្ចុប្បន្ន ជនបរទេស ៣៥ នាក់ ត្រូវ​បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញ ចំណែក ៦៩ នាក់ទៀត ត្រូវ​បាន​អនុញ្ញាតឱ្យទិញសំបុត្រយន្តហោះដើម្បីចាកចេញពីកម្ពុជា ។

ក្នុងថ្ងៃដដែល ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ នៅសណ្ឋាគារ ប៉ាមី​ស្ថិត​នៅ​ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៤ នាក់ (គ្មានលិខិតឆ្លងដែន) និង​ម្នាក់ទៀតពាក់ព័ន្ធករណីគ្រឿងញៀន,នៅអគារផ្ទះវិឡា បុរីអូរ៣ សុខសាន្ត ស្ថិតនៅភូមិ៥ សង្កា​ត់​លេ​ខ៤ ក្រុងព្រះសីហនុ មានជនបរទេស១៥នាក់ (ស្ត្រីនាក់) ស្នាក់នៅ​ក្នុង​នោះ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន១នាក់ និងជនជាតិប៉ាគីស្ថាន១ នាក់ (គ្មានលិខិតឆ្លងដែន) រួមទាំងដក​ហូត​កុំព្យូទ័រ​មួយ​ចំនួន​ និងនៅសណ្ឋាគារ ម៉ារីប៊ិចស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជន​បរទេស​១១​នាក់ស្នាក់នៅក្នុងនោះក្រុមការងារឃាត់ខ្លួនជនជាតិវៀតណាម ១ នាក់ ករណី​ពុំ​មាន​លិខិត​ឆ្លងដែន។

គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានអនុវត្ត​ការ​ត្រួត​ពិនិត្យ​ទីតាំង​ស្នាក់​នៅ​សរុបចំនួន ៧៧៤ ទីតាំង ក្នុងនោះបានបង្ក្រាបទីតាំងពាក់ព័ន្ធនឹង Online Scams បាន​ចំនួន ២៨ ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន ១៦ ទីតាំង។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប. ) បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ដោយឡែកចំពោះម្ចាស់ផ្ទះ ឬអគារ ត្រូវមានស្មារតីម្ចាស់ការខ្ពស់ មិនត្រូវជឿតាមការអូសទាញ ឬយល់ព្រមជួលអគារ និងផ្ទះសម្បែង ទៅឱ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយ‎ ‎ ដើម្បីចូលរួមកម្ចាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។

គួររម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ជំពូក និង២៤មាត្រា ។ ជាមួយច្បាប់ នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន ៥ ត្រូវ បាន បង្កើត ឡើង ដើម្បី ធានាដល់ប្រសិទ្ធភាព ក្នុងការ អនុវត្ត គឺរួមមាន៖ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm