សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និង​ធ្វើ​បុណ្យ​ឧទ្ទិសកុសល​ដល់​យុទ្ធជន​ពលី

2026/04/11 11:57:37 pm        289

ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ​នៃ​ពុទ្ធិកសាកល​វិទ្យាល័យ​ព្រះសីហមុនី​រាជា ​ដោយមានការចូលរួមពីថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យ ពុទ្ធបរិស័ទ និង​សិស្ស​និស្សិត បានយាងផ្ដល់ព្រះរាជអំណោយ ដល់វីរកងទ័ពការពារព្រំដែន និងធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ផ​ល​បុណ្យដល់យុទ្ធជន ដែលបានពលីក្នុងបុព្វហេតុការពារជាតិ ការពារប្រជាពលរដ្ឋ រួម​ទាំង​ប្រសិទ្ធ​ពរជ័យដល់វីរកងទ័ពកម្ពុជា ក្នុងឱកាសអបអរឆ្នាំថ្មី ។

ក្នុងដំណើរ​នៃ​កម្មវិធីនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចព្រះសាកលវិទ្យាធិការ បាន​យាង​ដឹកនាំ​ គណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ នៃពុទ្ធិកសាកល​វិទ្យាល័យ​ព្រះសីហមុនីរាជា រៀបចំបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះភូមិ តាម​បែប​ប្រពៃណី​ព្រះពុ​ទ្ធ​សាសនា និងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល ឧទ្ទិសមហា​កុសល​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​វិរកងទ័ព ដ៏អង់អាច​ក្លាហាន​របស់​យើង​ដែល​បាន​ពលី​ក្នុង​បុព្វ​ហេតុ​ការពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា ​សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀង​ឃ្លាត​ឡើយ​។

បន្ទាប់មកសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានសព្វ​ព្រះទ័យ​ប្រោស​ព្រះរា​ជ​ទាន​នូវ​អំណោយ​ឧបត្ថម្ភ​ជូនបងប្អូនវីរៈកងទ័ពជួរមុខ យោធភូមិភាគទី១ តាមរយៈ ឧត្តមសេនីយ៍ត្រី ម៉ុក សោភារិទ្ធ នាយក​មន្ទីរ​ពេទ្យយោធភូមិភាគទី១ និង ឧត្តមសេនីយ៍ទោ ដាំ រ៉ា មេបញ្ជារ​ការ​រង​យោធ​ភូមិ​ភាគ​ទី១​ ប្រចាំព្រំដែនកម្ពុជា-ថៃ (ទិសមុំ៣) មានដូចជា ៖ ថ្នាំពេទ្យនិងសម្ភារសង្គ្រោះបឋម គិត​ជា​ថវិកា ៤ ២៣២ដុល្លារ, គ្រឿងឧបភោគ បរិភោគ គិតជាថវិកា ១ ៩៦០ដុល្លារ, ឧបត្ថម្ភ​ជា​ថវិកា​ជាង ​១ ០៧២ ដុល្លារ សរុបជាថវិកាចំនួនប្រមាណ ៧២៦៤.៥០ ដុល្លារ សម្រាប់ប្រើប្រាស់ និង​បាន​ប្រទាន​ពរជ័យមង្គលដល់ វីរៈកងទ័ពជួរមុខទាំងអស់ជួបតែសុខសុវត្ថិភាព ឈ្នះអស់​មាស​ត្រូវ​ទាំង​ឡាយ​ទាំងពួង ។

នាឱកាសដ៏មហាជ័យមង្គលនេះ សម្តេចព្រះសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរា​ជការ បុគ្គលិក សាស្ត្រាចារ្យ សមណនិស្សិត និស្សិត នៃពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហមុនី​រាជា បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ទៅតាម​គន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរ សាទ​រ​ឆ្នាំថ្មី សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម «រាក្យសាទេវី» សូមថ្វាយព្រះរាជសព្ទសាធុការពរបវរ មហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទី សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេរ ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះ​កាយ​ពល​មាំមួន ព្រះបញ្ញាញាណភ្លឺថ្លា យាងជៀសផុសពីព្រះរោគ ដើម្បីគង់ប្រថាប់​ជា​ម្លប់​ដ៏ត្រ​ជាក់​ត្រជុំ​ សុខដុមរមនា របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត របស់ព្រះអង្គ​ជានិ​ច្ចនិ​រន្តរ៍​តរៀ​ងទៅ​ ។

ពិសេស​សូមបួងសួង ទេវតាឆ្នាំថ្មី សូមជួយថែរក្សាអភិបាលប្រោះព្រំ សិរីមង្គល ជូនចំពោះ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធា​ន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះម​ហា​ក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមបានប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ជាតិនិងមាតុភូមិកម្ពុជា។

បន្ទាប់ពីរៀបចំពិធីបែបសាសនា រួច ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងគណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ បានអញ្ជើញពិធីរាប់បាត្រ នមស្ការសមាទានសីល និងបង្សុកូល ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងវិរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm