សួនរុក្ខជាតិអង្គរ ពិព័រណ៍ “មិត្តសត្វព្រៃ និងពិភពសត្វល្អិត” សម្រាប់អ្នកទេសចរទស្សនា ក្រៅ​ពី​អង្គរវត្ដ

2026/04/12 12:36:55 am        350

ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ អាជ្ញាធរ​ជាតិ​អប្សរា ​សហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បានរៀប​ចំពិព័រណ៍​រូប​ភាព​ដ៏​ពិសេស​មួយ ​ដែលបង្ហាញពីជីវិតសត្វព្រៃ និងសត្វល្អិតកម្រៗ នៅក្នុងតំបន់​រមណីយ​ដ្ឋាន​អង្គរ។ ក្រៅ​ពី​ទស្សនាអង្គរវត្ដ អ្នកទេសចរអាចទៅទស្សនាពិព័រណ៌នេះ នៅសួនរុក្ខជាតិអង្គរ ស្ថិត​នៅ​តាម​ផ្លូវ​ទៅប្រា​សាទអង្គរវត្ដ។

ចាប់ពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ តទៅ នៅឯសួនរុក្ខជាតិអង្គរ (ក្បែរផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​អង្គរ​វត្ត) បងប្អូនភ្ញៀវទេសចរអាចចូលមកកម្សាន្ត និងស្វែងយល់ពី៖ វត្តមាន​សត្វ​ព្រៃដែ​ល​កំពុង​រស់នៅដូចក្នុងព្រៃធម្មជាតិ។ សត្វសំខាន់រួមមាន៖ សត្វទោចមង្កុដ ភេខ្លួនរលោង ឈ្លូស ស្វា ឆ្មារដាវ សំពោចក្រអូប និងសត្វស្លាបស្អាតៗដូចជា ក្ងោក កេងកងតូច កេងកងធំ និង​សត្វ​ភូវាំង ​និងសត្វល្អិតតូចៗ។លើសពីនេះ លោកអ្នកនឹងបានឃើញអាថ៌កំបាំងនៃពិភពសត្វល្អិត ដែល​មាន ​រូបភាពប្លែកៗនៃស្រមោច កណ្ដៀរ ចង្រិត កណ្ដូប មេអំបៅ និងពីងពាង ដែល​ជា​អ្នក​ថែ​រក្សា​តុល្យ​ភាពបរិស្ថាននៅក្នុងតំបន់អង្គរ ខណៈដែល រមណីយដ្ឋានអង្គរ មិនមែនមាន​តែ​ប្រាសាទ​ទេ ​តែមានទាំងធម្មជាតិ និងជីវិតសត្វព្រៃ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បាន​បញ្ជាក់​ថា ​ការតាំងបង្ហាញនេះចង់បង្ហាញពិភពលោកថា អង្គរបច្ចុប្បន្នជាទីកន្លែងដែល "វប្បធម៌ និង​ធម្មជាតិ រស់នៅជាមួយគ្នា"។ ក្រៅពីប្រាសាទបុរាណ ភ្ញៀវ​ទេសចរ​នឹង​បាន​ឃើញ​ព្រៃឈើ​ខៀវ​ស្រងាត់ ​និងសត្វព្រៃដែលកំពុងវិលត្រឡប់មកផ្ទះចាស់របស់ពួកគេវិញ។

ជោគជ័យ​ដ៏​ធំធេងមួយដែលត្រូវបានលើកឡើងដោយ លោក Nick Marx ទីប្រឹក្សាផ្នែកជីវចម្រុះ គឺ​ចាប់​តាំងពីឆ្នាំ២០១៣ មក សត្វព្រៃដែលបានព្រលែងបានកកើតយ៉ាងខ្លាំង ជា​ពិសេស​សត្វ​ទោច​ម្កុដ ដែលបង្កើតកូនបានរហូតដល់ ១១ក្បាល ក្នុងព្រៃអង្គរ។ លោកបានសង្កត់ធ្ងន់ថា៖ "ព្រៃ​អង្គរ​គឺ​ជា​កន្លែងលេខមួយ! ការការពារសត្វព្រៃ និងព្រៃឈើ ក៏សំខាន់មិន​ចាញ់​ការ​ថែរ​ក្សា​ប្រាសា​ទបុរាណ​ឡើយ។"

ចំពោះសារៈសំខាន់នៃ "សត្វល្អិតតូចៗ" ចំពោះពិភពលោក លោក Stephane De Greef អ្នក​ជំនាញ​ខាង​សត្វល្អិតតូចៗ បានរំលឹកថា បើគ្មានសត្វល្អិត ជីវិតនៅលើ​លោក​ក៏​មិន​អាច​បន្ត​បាន​ដែរ​។ សត្វល្អិតជាអ្នកជួយលម្អងផ្កា និងជាចំណីអាហារក្នុងខ្សែចង្វាក់អាហារធម្មជាតិ។ លោក​លើក​ទឹក​ចិត្ត​ឱ្យយើងគ្រប់គ្នាឈប់ភ័យខ្លាច ឬសម្លាប់សត្វល្អិត តែត្រូវរៀនរស់នៅជាមួយពួកវា និង​ការ​ពារ​ពួក​វាដើម្បីភាពគង់វង្សនៃធម្មជាតិ។លោកអំពាវនាវ សាធារណៈ​ជន​មក​កម្សាន្ត​ក្នុង​ឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី និងរួមគ្នាថែរក្សាបេតិកភណ្ឌខ្មែរទាំងវប្បធម៌ និងធម្មជាតិឱ្យបានគង់វង្ស៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm